រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ០៥នាក់ បន្ថែមទៀត នៅថ្ងៃនេះ

0

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី សរុប ០៥នាក់ ស្រី ០២នាក់ តាមរយៈការធ្វើតេស្តរហ័ស Rapid Test ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្ត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត នៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១។

គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ពាន់ ៥៥នាក់ ស្រី ៥១៩នាក់ ក្នុងនោះមានប្រភេទDelta ១៣៥នាក់ ស្រី ៧៤នាក់ ជាសះស្បើយ ៧៣០នាក់ ស្រី ៣៥០នាក់ អ្នកកំពុងសម្រាកព្យាបាល ៣១៤នាក់ ស្រី ១៦៥នាក់ និងមានអ្នកស្លាប់សរុប ១១នាក់ ស្រី ០៤នាក់៕ ដោយ៖ឡុង សំបូរ