​​ក្មេងប្រុស តំឡាន់ ចាប់​កុមារី​រំលោភ រួច​សំលាប់​នៅ ខេត្ត​ត្បូងឃ្មុំ​

0

​ត្បូងឃ្មុំ​៖ ក្មេងប្រុស និយាយ​មិន​ចេញ (​តំឡាន់​) បាន​ចាប់​កុមារី រំលោភ​បានសម្រេច ហើយ​សំលាប់ នៅ​រសៀល​ថ្ងៃទី​១៨ ខែសីហា​ឆ្នាំ​២០១៤ ចំណុច​ព្រៃ​ឈើទាល ខាងត្បូង​ភូមិ​អណ្តូង​ពក ឃុំ​ស្រឡប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ ។​ ​ ​លោក អនុសេនីយ៍ទោ កេ​ត ថន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ស្រឡប់ បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម រំលោភ សេពសន្ថវៈ ហើយ​សំលាប់ ទៅលើ​ជនរងគ្រោះ ឈ្មោះ ណាក់ ស្រី​តូច ភេទ​ស្រី អាយុ​៤​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ពក ឃុំ​ស្រឡប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ ។ ត្រូវបាន​ជនល្មើស ធ្វើ​សកម្មភាព យក​ស្លឹកឈើ​ញុ​ក​មាត់ រំលោភ​សំលាប់ នៅ​កន្លែងកើតហេតុ​ខាងលើ ។DSC02095

ខណៈពេល​ឪពុកម្តាយ​ទៅ​ចំការ ទុក​ក្មេងរងគ្រោះ នៅ​ជាមួយ​យាយ ។ ក្រោយពី​ការស្រាវជ្រាវ​ក្នុងករណីនេះ មានការ​ពាក់ព័ន្ធ ទៅលើ​ជនសង្ស័យ ឈ្មោះ កាំ​ង ដា ហៅ តុ​យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយ​ជនរងគ្រោះ​ដែរ ។ ​ ​លោក​មេ​ប៉ុស្តិ៍ បានបញ្ជាក់​ទៀតថា ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍ តាមរក​ជននេះ តែ​គេ​បានគេច​ខ្លួន លុះដល់​ម៉ោង​១១ ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤ បានឃើញ​ជនសង្ស័យ​ពួន​នៅក្បែរ​ផ្ទះ ទើប​កម្លាំង​ឃាត់ខ្លួន​តែម្តង ។ ​ ​ហើយ​ប៉ុស្តិ៍​ក៏បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ចាត់ការ​ទោ​តាម​នីតិវិធី ៕ ​