ឈ្មួញដឹក​ឈើ​ប្រណិត​នៅ​តំ​បន់​អភិ​រក្ស​ជីរៈ​ចំរុះ​សីមា សមត្ថកិច្ច មិនអើពើ សម្ងំយកលុយ

0

មណ្ឌលគិរី៖ សហគមន៍​ជនជាតិដើម​ភាគតិច​ការពារ​ព្រៃ​ខេត្តមណ្ឌលគិរី​រាយការណ៍​ថា សកម្មភាព​លួច​កាប់​ឈើ​ប្រណិ​ត​ធ្វើ​អជីវ​កម្ម​ខុសច្បាប់​កើតមាន​កាន់តែច្រើន នៅក្នុង​ព្រៃ​តំបន់​អភិរក្ស​ជីវៈចំរុះ​សី​ម៉ា​។​ចំណែក​សមត្ថកិច្ច​ជំនាញ យកចិត្តទុកដាក់​ក្នុង​ការជួយ​ទប់ស្កាត់​ករណីនេះ​ដែរ ប៉ុន្តែ​បទល្មើស​ព្រៃ​នៅតែ​បន្ត​កើតមាន ទោះបី​មាន​ការចាប់​បង្ក្រាបបាន​ជាច្រើន​ករណី​ក៏ដោយ​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃទី​២១​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៤ ត្រង់ចំណុច អូរ​យៀវ ស្ថិត​ក្នុងភូមិ​អណ្ដូង​ក្រឡឹង ឃុំ សែន​មនោ​រម្យ ស្រុក អូររាំង ខេត្ត មណ្ឌលគិរី សមត្ថកិច្ច​ជំនាញ​របស់​អង្គការ​WCF​តំបន់​អភិរក្ស​ជីវៈចំរុះ​សី​ម៉ា ចាប់បាន​រថយន្ត​បង្កុង​ដឹកឈើ ខុសច្បាប់​មួយគ្រឿង​ដឹកឈើ​ចេញពី​ព្រៃ​ទាំង​កណ្ដាលថ្ងៃត្រង់ គ្មាន​ខ្លាចញញើត​ច្បាប់​សោះ ទើប​កម្លាំង​អាវុធហត្ថ​របស់ អង្គការ​អភិរក្ស​WCF​ចាប់បាន បន្ទាប់ពី​មានការ​រាយការណ៍​ពី​ពលរដ្ឋ​។​ ​

សមត្ថកិច្ច​បានអោយដឹង​ថា រថយន្ត​បង្កុង​ដឹកឈើ​ខុសច្បាប់​មាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្ន​ង​ចំនួន​៣៣​ដុំ​ធំៗ ត្រូវបាន យកមក​រក្សាទុក​នៅ​ស្នាក់ការ អភិរក្ស​ស្រុក​អូររាំង​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្ត ៕​22f2 22f3 DSCN4132