ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ០៥នាក់ និងជាសះស្បើយ ២៥នាក់ បន្ថែមទៀត នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ០៥នាក់  ស្រី ០២នាក់ តាមរយៈការធ្វើតេស្តរហ័សដោយប្រើឧបករណ៍ Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ នៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ២៥នាក់ ស្រី ០២នាក់ នៅថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១។

គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ពាន់ ២៤៩នាក់ ស្រី ៦៥០នាក់ ក្នុងនោះ ជាសះស្បើយ ៨១៧នាក់ ស្រី ៤០៦នាក់ និងស្លាប់ ០៣នាក់ ស្រី ០១នាក់ ,អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន ៤២៩នាក់ ស្រី ២៤៣នាក់ ៕​ ដោយ៖ ឡុង សំបូរ