ខេត្តកំពង់ធំ៖ យោងតាមលទ្ធផល នៃការធ្វើតេស្តរហ័ស Rapid Antigen Test រដ្ឋបាលខេត្តកំពង់ធំ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៤២នាក់ ស្រី ១៨នាក់ បន្ថែមទៀត នៅក្នុងភូមិសាស្ត្រខេត្ត នៅថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២១។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៣ពាន់ ៦២៦នាក់ ស្រី ២ពាន់ ០៨នាក់ ក្នុងនោះ បានជាសះស្បើយ ៣ពាន់ ៦៨នាក់ ស្រី ១ពាន់ ៧១៧នាក់ ស្លាប់ ១១៥នាក់ ស្រី ៦៣នាក់ និងកំពុងសម្រាកព្យាបាល ៤៤៣នាក់នាក់ ស្រី ២២៨នាក់៕