​​ចាប់​រថយន្ត​លុច​ស៊ី​ស​ដឹកឈើ​គ្រញូង​មួយគ្រឿង រីឯ​ម្ចាស់​គេចខ្លួនបាត់​

0

​ខេត្តសៀមរាប​៖ កម្លាំង​សមត្ថកិច្ច​ចំរុះ​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជ​អា​ជ្ញ​រង អម​សាលាដំបូង​ខេត្ត​បានធ្វើការ​ប្រដេញ​ចាប់​រថយន្ត​លុច​ស៊ី​ស​៣០០​ផ្ទុក​ឈើ​គ្រញូង​ល្មើសច្បាប់​មួយគ្រឿង ខណៈពេលដែល​រថយន្ត​នោះ​បើក​រត់​ត្រឡប់​ពី​ខេត្តកំពង់ធំ ចូល​សម្ងំ​ក្នុង​ខេត្តសៀមរាប ប៉ុន្តែ​រត់​លែងរួច​ក៏បាន​ទុក​រថយន្ត​ចោល​គេចខ្លួន​ចូលក្នុង​បន្ទាយ​ភូមិភាគ​ទី​៤​បាត់ស្រមោល​សូន្យឈឹង​។​ ​ហេតុ​ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃទី​១៩​ខែសីហា​នៅ​ចំនុច​មុខ​ភូមិភាគ​ទី​៤ ក្នុងភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ង ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។​ ​DSC_5103

លោក ស្រី យូ​រ៉ា មេបញ្ជាការរង​អាវុធហត្ថ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ដោយមាន​សេចក្តីរាយការណ៍​មក​ថា មាន​រថយន្ត​លុច​ស៊ី​ស​ដឹកឈើ​គ្រញូង​មួយគ្រឿង ត្រូវបាន​សមត្ថកិច្ច​ខេត្តកំពង់ធំ​ដាក់​បា​រ៉ា​ស់​ចាំ​ស្ទាក់​ទើប​រថយន្ត​នោះ​ត្រឡប់ក្រោយ​មកវិញ​តាមផ្លូវ​ជាតិ​លេខ​៦​រត់​សំដៅ​មក​ខេត្តសៀមរាប​ដើម្បី​ចូល​ជ្រក ប៉ុន្តែ​ត្រូវបាន​ក្រុម​សមត្ថកិច្ច​ចុះ​រុះ​នៃ​ខេត្តសៀមរាប​ធ្វើការ​ប្រដេញ​ស្ទាក់​ចាប់បាន រីឯ​ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត​ចោល ហើយ​បោល​ចូលក្នុង​បន្ទាយ​ភូមិភាគ​ទី​៤​បាត់ស្រមោល​។​DSC_5106

​ ​លោក​បន្តថា បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់​រួមមាន រថយន្ត​លុច​ស៊ី​ស​មួយគ្រឿង នឹង ឈើ​ ​គ្រញូង​មួយចំនួន​ត្រូវបាន​អាវុធហត្ថ​ខេត្ត​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចាត់ការ​បន្ត​។​ ​លោក ឡឹង សុខា មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​ឲ្យ​ដឹងថា រថយន្ត​ល្មើស​ ​ច្បាប់​នោះ​ម៉ាក​លុច​ស៊ី​ស​៣០០​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2J 6819 ដែល​ផ្ទុក​ឈើ​គ្រញូង​ចំនួន​១១៤៩​គីឡូក្រាម ស្មើនឹង​១៥៦​ដុំ​។​លោក​បន្តថា វត្ថុតាង​ទាំងអស់​ត្រូវបាន​កម្លាំង​ ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​នៅ​ឃុំ​ ​ព្រះ​ដាក់ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ DSC_5111