ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៥៦ករណី បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះ ស្បើយ ៩២នាក់ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមម៉ោង៥ និង៣០នាទី ល្ងាចដដែលថ្ងៃនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ចំនួន ៧ពាន់ ៣៤៨ករណី ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ៥ពាន់ ៨៦១ករណី និងករណីអ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១ពាន់ ៤៨៧ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣ពាន់ ៦៧០ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១ពាន់ ៥៦១នាក់ និងមានអ្នកស្លាប់ចំនួន ១៤នាក់៕ ដោយ៖ឡុង សំបូរ