រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ៥៩នាក់ បន្ថែមទៀត ខណៈអ្នកឆ្លងសរុប កើនឡើងដល់ ៣ពាន់ ៦៦១នាក់ នៅក្នុងភូមិសាស្ត្រខេត្ត

0

ខេត្តកំពង់ធំ៖ យោងតាមលទ្ធផល នៃការធ្វើតេស្តរហ័ស Rapid Antigen Test​ រដ្ឋបាលខេត្តកំពង់ធំ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៥៩នាក់ ស្រី ២២នាក់ បន្ថែមទៀត​ នៅក្នុងភូមិសាស្ត្រខេត្ត ​ នៅថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២១។

គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៣ពាន់ ៦៦១នាក់ ស្រី ២ពាន់ ៣០នាក់ ក្នុងនោះ បានជាសះស្បើយ ៣ពាន់ ១២៧ នាក់ ស្រី ១ពាន់ ៧៤៤នាក់ ស្លាប់ ១១៥នាក់ ស្រី ៦៣នាក់ និងកំពុងសម្រាកព្យាបាល ៤១៩នាក់នាក់ ស្រី ២២៣នាក់៕ ដោយ៖ឡុង សំបូរ