រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ រួមជាមួយនិស្សិតខ្មែរ ៧២នាក់ ដែលជាប់គាំងនៅប្រទេសឥណ្ឌា ត្រូវបានស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌា បានជួយអន្តរាគមន៍ ឲ្យបាន វិលត្រឡប់មកទឹកដីកំណើតខ្លួនវិញ នៅថ្ងៃទី៩កញ្ញាឆ្នាំ២០២១ ស្អែកនេះ។
ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌា បានជូនដំណឹងថា ប្រជាពលរដ្ឋ និងនិស្សិតទាំង ៧២នាក់នេះ នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើង យន្តហោះ លេខ SWM 6489 នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨:១០ នាទី (ម៉ោងនៅកម្ពុជា) ។ នៅក្នុងការចេញដំណើរនេះ ក៏នឹងមានមន្ត្រី ស្ថានទូតទទួល បន្ទុកផ្នែកការងារ កុងស៊ុលជួយសំរួល និងជូនដំណើរទៅព្រលានយន្តហោះអន្តរជាតិ ឥន្ទ្រា គន្ធី ក្រុងញូដែលីដែរ។ នេះបើយោងតាមការ ជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា ចាប់តាំងពីខែមករា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា បានយកចិត្តទុកដាក់ធ្វើការសម្របសម្រួល ប្រគេន ព្រះសង្ឃ ជូនពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសឥណ្ឌា ចំនួន ១៩៣ អង្គ/នាក់ហើយ៕