​​សម្តេច​តេ​ជោ​ហ៊ុនសែន​ព្រមាន​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ដែល​ពាក់​ព​ន្ធ័​រំលោភបំពាន​យក​ដី​បឹង​ព្រែក​ទប់​

0

​ ​ខេត្ត​ព្រះសីហនុៈ​យោងតាម​ប្រភព​ព​ត៏​មាន​ពី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​និយាយថា​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នែ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​អំពើ​បញ្ហារ​ដី​ជុំវិញ​បឹង​ព្រែក​ទប់​ដោយ​សម្តេច​បានធ្វើ​ការបញ្ជា​ក់ថា​សម្តេច​បានប្រគល់​សិទ្ធ​ទៅ​រដ្ឋមន្ត្រី​ក្រ​សូង​បរិស្ថាន​ជា​អ្នកចាត់ការ​ព្រមទាំង​បានធ្វើការ​ព្រមាន​ធ្ងន់ៗ​ចំពោះ​ខ្សែស្រឡាយ​ក្រុមមន្ត្រី​មាន​បណ្តាល​បុណ្យ​ស​ក្ក័​ធំៗ​មាន​លុយ​មានអំណាច​ជា​ពពូក​ត្រីងៀត​ឆ្លៀត​ពង​ដែលមាន​ការពាក់​ព​ន្ធ័​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​(​បឹង​ប្រវត្តិសាស្ត្រ​ស្តុ​ប​ទឹកស្អាត​)​ស្ថិតនៅ​ក្នុងភូមិ​លេខ​១​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​។​download (1)

អស់លោក​ដែលមាន​ការពាក់​ព​ន្ធ័​ទាំងនោះ​ត្រៀម​ឲ្យ​ហើយ​ដើម្បី​ចូល​ខ្លូន​ទៅ​ឆ្លើយ​បំ​ភ្លើ​នៅ​សភា​និង​អង្គភាព​ប្រឆាំង​អំពើ​រពុករ​លូ​យ​។​នេះ​ជា​ប្រសាសន៍​ដ៍​ខ្ពង់ខ្ពស់​ក្នុងពេលដែល​សម្តេច​ធ្វើការ​ប្រជុំ​ជាម​ន្ត្រី​សំខាន់ៗ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ព្រះសីហនុ​តាមរយៈ​វីដេអូ​រខម​ហ្វែ​ន​នា​រសៀល​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៤​កន្លងទៅ​ថ្មីៗ​នេះ​។​ download (2)

.​គូរ​រំ​លិ​ក​ឡើងវិញ​ផងដែរ​ថា​ដី​តំបន់​ព្រែក​ទប់​នេះ​នៅ​ថ្ងៃទី​២៨​ឧសភា​ឆ្នាំ​២០០៥​ជំនន់​លោក​សាហា​ក់នៅ​ជា​អភិបាលក្រុង​ព្រះសីហនុ​រាល់​សំណង់​អនាធិបតេយ្យ​តូចធំ​ដែល​សាងសង់​រំលោភបំពាន​លើដី​បឹង​និង​ដី​ចំណី​បឹង​ព្រែក​ទប់​(​ក្រៅពី​ប្រជាពលរដ្ឋ​៥១​គ្រូ​សារ​)​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ​ហ៊ុនសែន​ដាក់បទបញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​លោក​សាយ​ហាក់ជា​ចៅហ្វាយក្រុង​វាយកំទេច​ចោល​អស់​គ្មាន​សល់​ដោយ​គេ​សង្កេតឃើញថា​រាល់​សំណង់​អនាធិបតេយ្យ​ទាំងនោះ​ភាគច្រើន​ជា​សំណង់​រឹងមាំ​របស់​អ្នកមាន​លុយ​មានអំណាច​បុណ្យ​ស​ក្ក័​ធំ​ទាំងអស់​។​រាល់​ចំ​ណាត​ការ​ដ៍​មាន​ប្រសិទ្ធិភាព​របស់​សម្តេច​តេ​ជោ​នាពេលនោះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​.​ខេត្ត​ព្រះសីហនុ​បាន​សម្តែង​នៅ​ភាព​រីករាយ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​ម្នាក់ៗ​នៅ​ចងចាំ​ជានិច្ច​នៅ​ទិ​ដ្ធ​ភាព​កា​វាយកំទេច​ចោល​សំណង់​អនាធិបតេយ្យ​ដែលមាន​នៅ​ជុំវិញ​បឹង​គ្មាន​ថ្ងៃ​ដែល​អាច​បំផ្លេច​បាន​នោះឡើយ​។​ .​download (3)

ប៉ុន្តែរ​ក្រោយមក​សំរាប់​អណ្ណ​ត្តិ​លោក​ស្បោង​សារ៉ាត់​ជា​ថ្នាក់ដឹកនាំ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០០៨​ដល់​២០១៤​វិញ​បឹង​ព្រែក​ទប់​ចំណុច​ដែល​សម្តេច​តេ​ជោ​ហ៊ុនសែន​បញ្ជារ​ឲ្យ​បោសសំអាត​ភាពអនាធិបតេយ្យ​មាន​ទំហំ​ប្រមាណ​ជាង​៦០​ហិកតា​(​ដី​ផ្ទៃ​រងទឹក​ភ្លៀង​)​នោះ​បែរជា​ត្រូវគេ​ឃុបឃិត​គ្នា​ជា​លក្ខណ​ប្រព​ន្ធ័​រំលោភបំពាន​យក​ដី​ទាំងនោះ​វិញ​និង​បាន​អង្កន់​ចែកគ្នា​កាន់កាប់​អស់​គ្នាន​សល់​សូម្បី​តែមួយ​ចំអាម​ក៍​គ្មាន​សល់​នោះដែរ​រូ​ច​ហើយ​ធ្វើ​របាយ​ការ​ភូ​កុហក​សម្តេច​សុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ដោយ​ប្រើប្រាស់​ប្រជាពលរដ្ឋ​រស់នៅ​ពិត​ប្រាក​តំបន់​ជិត​វត្ត​ឥ​ទ្ធ​ញាណ​និង​ជិត​អង្គភាព​រដ្ឋាករទឹក​ចំនូ​ន​៥១​គ្រូ​សារ​ធ្វើជា​ខែល​បង្ករ​ឲ្យ​មាន​ភាពស្មុកស្មាញ​រហូត​មកដល់​បច្ចុប្បន្ននេះ​។download .​

គូរ​បញ្ជាក់​ផងដែរ​ថា​ក្រុម​អ្នក​រំលោក​ដី​បឹង​ព្រែក​ទប់​បានសម្រេច​ឈានមុខ​គេ​រូ​មមា​នទី​១​លោក​ខាត់​ប៊ុន​ណ្ណា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ទី​២​លោក​លុន​សុធី​មន្ត្រី​យោធា​ជាន់ខ្ពស់​ពាក់​ផ្កាយ​៣.​ទី​៣​លោក​តេង​សូន​នាយ​យក​ដ្ឋា​ន​ប៉ូលីស​ព្រំដែន​ទឹកពាក់​ផ្កាយ​៣​ទី​៤​លោក​អ៊ូច​ឡាយ​អតីត​មេ​ប៉ុស្តិប៉ូលីស​រដ្ឋា​បាល​សង្កាត់​លេខ​៣.​ទី​៥​លោក​ស៊ា​ង​ឡេង​មេប៉ូលីស​ច្រកទ្វា​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​.​ទី​៦​លោក​កាន់​ឡឹង​ចៅសង្កាត់​លេខ​៣.​ទី​៧​លោក​ខៀន​សង្ហារ​អតីត​ប្រធាន​មន្ទីរ​ពន្ធដា​ខេត្ត​ព្រះសីហនុ​.​ទី​៨​លោក​តាក់​វណ្ណ​ថា​អតីត​មេ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ទី​៩​លោក​ស្បោង​សា​រ៉​ត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​។​

ហើយ​នៅក្នុង​ចំណោម​ក្រុម​អ្នករំលោភ​ដី​ដូច​បាន​រៀបរាប់​ខាងលើ​នោះគេ​សង្កេតឃើញថា​អ្នក​ដែល​ក្លាហាន​ឈានមុខ​គេ​ក្នុង​ការចាក់ដី​លុប​បឹង​និង​ធ្វើការ​សាងសង់​សំណង់​រឹងមាំ​រំលោភបំពាន់​យក​ដី​តំបន់​នោះ​គឺ​លោក​តាក់​វណ្ណ​ថា​អតីត​មេ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ដោយ​សំណង់​ដ៍​មហិមា​របស់គាត់​ដែល​បាន​ចំណាយ​ទុន​ក្នុង​ការសាងសង់​មិនតិចជាង​៥០​ម៉ឺន​ដុល្លា​នោះ​កាត់​ធ្វើការ​បាន​យ៉ាង​រលូន​ពុំមាន​មន្ត្រី​ថ្នាក់​ណាមួយ​ហាន​ទៅធ្វើ​ហាមឃាត់​ឬ​ទៅ​ក្បែរ​នោះទេ​។​រីឯ​អ្នកចាក់ដី​រំលោភ​យក​បឹង​ស្រូ​ច​ស្រាវ​ជាងគេ​វិញ​គឺ​លោក​ផ្កាយ​៣​លុន​សុធី​.​លោក​អ៊ូច​ឡាយ​.​លោក​កាន់​ឡឹង​.​លោក​ស៊ា​ង​ឡេង​.​។​

ចំណែក​លោក​ស្បោង​សារ៉ាត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​វិញ​ជាប់​លំដាប់ថ្នាក់​លេខ​មួយ​ក្នុងការ​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​បានសម្រេច​និង​បាន​ធំ​ជាង​គឺ​រំលោភ​យកបាន​(​ទំហំ​ជា​៦​ហិកតា​ឯ​ណ្ណុះ​)​។​អ្វីដែល​បាន​រៀបរាប់​ខាងលើនេះ​វា​គ្រាន់​ជាការ​បង្ហាញ​ឲ្យ​ឃើញ​ខ្លះៗ​នៅ​ឈ្មោះ​មន្ត្រី​ដែល​ពាក់​ព​ន្ធ័​សំខាន់ៗ​ងាយ​ស្រូល​សំរាប់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ​អនុវត្តន៍​តាម​និតិ​វិធី​នែ​ច្បាប់​។​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​មានសង្ឃឹម​ថា​បឹង​ព្រែក​ទប់​និង​វិល​ទៅរក​សភាព​ល្អ​ដូចដើម​វិញ​សំរាប់​ទុកជា​ប្រយោជន៍​ផ្តល់​ការប្រើប្រាស់​ទឹកស្អាត​ប្រជាពលរដ្ឋ​ទូទៅ​៕​