ជនជាប់សង្ស័យចំនួន៤នាក់ក្នុងនោះជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លូនពាក់ព័ន្ធជួញដូរ គ្រឿងញៀននឹងប្រើប្រាស់អាវុធខុសច្បាប់

0

ខេត្តព្រះសីហនុ៖ជនជាតិចិនម្នាក់ និងជនជាតិខ្មែរចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ បទល្មើស គ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុចាប់ខ្លូនក្នុងបទល្មើស ២ករណីផ្សេងគ្នា ពាក់ព័ន្ធអំពើជួញដូរ.រក្សា ទុក គ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់។

លោក ឡុង គឹម ហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បាន ប្រាប់ឲ្យដឹងថា៖ករណីទី១ / ឈ្មោះ ZHENG WEI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានចាប់ខ្លូននៅ រសៀលថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២១ ពាក់ព័ន្ធករណី គំរាមកំហែង និងកាន់កាប់អាវុធដោយខុសច្បាប់ ប្រព្រឹត្តនៅចំណុចភូមិ១ សង្កាត់លេខ៣ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ និងបទល្មើសជួញដូរនឹងរក្សាទុកគ្រឿងញៀន។ក្រោយពេលចាប់ខ្លូន សមត្ថកិច្ច ដកហូត បានវត្ថុតាងរួមមាន៖១.កាំភ្លើងខ្លី ម៉ាក ZORAKI M906 ពណ៍លឿង ចំនួន ០១ដើម , បង់ចំនួន ០១ , គ្រាប់ចំនួន ០៤.ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ធំ.រថយន្តម៉ាកTOYOTAALPHATពណ៍ខ្មៅពាក់ស្លាកលេខ  ភ្នំពេញ 2BH-6993.ទូរស័ព្ទដៃចំនួន ០៣គ្រឿង.ប្រាក់ដុល្លារចំនួន ៧៤០ដុល្លារនិងកាតបន្ទប់ចំនួន ០១សន្លឹក ផងដែរ។គឺចាប់ខ្លូនតាមបណ្តឹងរបស់ឈ្មោះ WANG JIE HAO ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ.ខេត្តព្រះសីហនុ។ជនសង្ស័យត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀ កងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តព្រៈសីហនុ នៅថ្ងៃទី០៩ខែ កញ្ញា ឆ្នាំ២០២១ ។ ករណីទី២.  ទី១.ឈ្មោះ ទឿក តាល់ (ហៅម៉ាប់) ភេទប្រុសអាយុ៣៤ ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំនើត ភូមិ ភ្នៅ ឃុំ ភ្នៅ ស្រុកបាកាន ខេត្ត ពោធិ៍សាត់។ស្នាក់នៅបណ្ដោះអាសន្នក្រុម៧ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹង ហាវខេត្តព្រះសីហនុត្រូវបានចាប់ខ្លូន ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្រុម ៧ភូមិ ២ឃុំ កំពេញ ស្រុកស្ទឹង ហាវខេត្តព្រះសីហនុ( វារីអគ្គិសនីដើរដោយថាមពលធ្យូងថ្ម)។ដកហូតយកវត្ថុតាងរួមមាន÷១. ម្សៅសថ្លា ចំនួន ០១កញ្ជប់។ក្រោយពីស្តាប់ចម្លើយរបស់ ឈ្មោះ ទឿក តាល់សមត្ថកិច្ចកងរាជអាវុធហត្ថ បានបន្តស្រាវជ្រាវ ចាប់ បក្ខពួកចំនួន២នាក់ បន្ថែមទៀត ។ទី១ឈ្មោះ១.ឈ្មោះ អ៊ុក សីលា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរ កម្មករស្នាក់ នៅក្រុម១៤ ភូមិ ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុត្រូវបានចាប់ខ្លូន ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០ ២១។ដកហូតវត្ថុតាងរួមមាន÷១. ម្សៅសថ្លាចំនួន ១០កញ្ជប់តូច. ទូរស័ព្ទ ចំនួន ១គ្រឿង និងខ្សៀចំនួន១ផងដែរ។ទី២ ឈ្មោះ១ តេង ទូច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹង ហាវ ខេត្តព្រះសីហនុ។ ដកហូត ម្សៅសថ្លាចំនួន ២កញ្ជប់តូច. ទូរស័ព្ទចំនួន ២គ្រឿង .ម៉ូតូ ចំនួន ១គ្រឿង. ខ្សៀចំនួន ១ .ប្រាក់រៀល៤មីនរៀល។ជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀ កងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តព្រៈសីហនុ នៅថ្ងៃទី១០ខែ កញ្ញា ឆ្នាំ២០២១៕ ដោយនាគសមុទ្រ