អនុភូមិតេជោភ្នំឆ័ត្រដាក់បណ្តឹងបរិហារកេរ្តិ៍ចាត់ការមុន ខណះបណ្តឹងចោទប្រកាន់អនុភូមិនេះរំលោភកុមារីជាកូនអតីតយុទ្ធជនមិនទាន់បានដល់តុលាការ

បន្ទាយមានជ័យ៖បណ្តឹងបរិហារកេរ្តិ៍ដែលអនុុភូមិភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ជាដើមបណ្តឹងត្រូវបានអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការមុន ខណះបណ្តឹងចោទប្រកាន់អនុភូមិនេះរំលោភកុមារីជាកូនអតីតយុទ្ធជនមិនទាន់ទៅដល់។គឺមុននឹងបណ្តឹងដែលម្តាយក្មេងស្រីរងគ្រោះជាដើមបណ្តឹងចោទប្រកាន់លើលោកអនុភូមិតេជោភ្នំឆ័ត្រថាបានរំលោភកូនស្រីអាយុ ១៤ឆ្នាំរបស់អ្នកស្រី(ជាមួយអតីតយុទ្ធជនក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ) ។យោងដីកាកោះចុះថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១ របស់លោកសំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យក្នុងសំណុំរឿងព្រហ្មទ័ណ្ឌលេខ៧៧៨ ថ្ងៃទី១០ខែសីហាឆ្នាំ២០២១ បានអញ្ជើញឈ្មោះវ៉ា សុខជា ភេទស្រីអាយុ៥៣ឆ្នាំជាជនសង្ស័យ លំនៅភូមិតេជោភ្នំឆ័ត្រឃុំ/ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ អោយចូលទៅឆ្លើយបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្ត នាម៉ោង២រសៀល ។ពាក់ព័ន្ធនឹងបណ្តឹងរបស់ឈ្មោះសុខ ប៊ុន្នី ដែលបានប្តឹងពីបទ បរិហារកេរ្តិ៍ជាសាធារណៈ នៅភូមិ ឃំខាងលើកាលពីអំឡុងខែមីនាឆ្នាំ២០២០និងថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១ ។សារព័ត៌មានបានឃើញដីកានោះកាលពីថ្ងៃទិ៩ខែកញ្ញា ។បណ្តឹងបទបរិហារកេរ្តិ៍នេះ បានកើតឡើងមុន ខណៈករណីក្មេងស្រី និងម្តាយបានប្តឹងចោទប្រកាន់លោកអនុភូមិតេជោភ្នំឆ័ត្រ លោកសុខ ប៊ុន្នី ថាបានរំលោភសេពសន្ធវៈឬត្រឹមបៀតបៀនកេរខ្មាស ។ហើយពាក្យបណ្តឹងរបស់អ្នកស្រីវ៉ា សុខជាទៅលោកស្រីមេឃុំស្វាយចេក កាលពីថ្ងៃទី១៩ ខែកក្កដា  រួចទើបនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ម្តងនិង២៧ខែកក្កដា ឆ្នាំ២០២១ ហើយអធិការដ្ឋាន នគរបាលស្រុកស្វាយចេក បានបញ្ជូនសំណុំរឿងមកជំនាញការិយាលល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាន កាលពីចុងខែសីហា ។

លោកសុខ ប៊ុន្នី  មេភូមិតេជោភ្នំឆ័ត្រធ្លាប់បានប្រាប់កាលពីថ្ងៃទី៣១ខែសីហាថា  ករណីដែលលោកបានពឹងមេធាវីឈឹម  ច័ន្ទសត្យានន្ទ ជាការពារក្តីនិងប្តឹងនោះ គឺក្រោយអ្នកស្រីវ៉ា  សុខជា បានដើរបរិហារកេរ្តិ៍លោកថា បានរំលោភកូនស្រីគាត់អាយុ១៤ឆ្មាំ (អ ស ឡ)។

លោកសុខ ប៊ុន្នី  បានបន្តថា លោកសូមច្រានចោលទាំងស្រុងការចោទប្រកាន់ដ៏ធ្ងន់ដែលរំលោភឬក៏បៀតបៀនកេរខ្មាសក្មេងស្រីរងគ្រោះ។ចំណែកអ្នកស្រី វ៉ា សុខជា អាយុ៤៥ឆ្នាំ រស់នៅភូមិតេជោភ្នំឆ៍ត្រ ក្នុងបណ្តឹងរបស់ខ្លួនបន្តបន្ទាប់នៅក្រោយបណ្តឹងរបស់លោកអនុភូមិ   ក៏ដូចជាលោកបានប្រាប់កាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០២១ថា៖ កូនស្រីអាយុ១៤ឆ្នាំរបស់អ្នកស្រីត្រូវលោកសុខ ប៊ុន្នី ចាប់រំលោភបានសម្រេចនៅថ្ងៃមួយនាអំឡុងពាក់កណ្តាលខែកុម្ភៈឆ្នាំ២០២១ នៅក្រោយផ្ទះលោក ។ រំលោភរួច បានអោយលុយកូនស្រីរបស់អ្នកស្រីចំនួន៥០.០០០រៀលដើម្បីបំបិទមាត់ ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់ថា៖ករណីនេះ មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការអនិតិជនខេត្ត ថា  កំពុងស៊ើបអង្កេត ប្រមូលវត្ថុតាង ហើយមិនទាន់ឈានដល់ចោទប្រកាន់និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការនៅឡើយទេ ។

    ករណីនេះ  ខាងអ្នកស្រីវ៉ា សុខជា ដែលទន់ខ្សោយនិងក្រីក្រ បានបានបង្ហើបអោយដឹងថានឹងរកមេធាវីស្ម័គ្រចិត្តសម្តេចតេជោដើម្បីជួយការពារក្តី ព្រោះបណ្តឹងរបស់អ្នកស្រីហាក់មានភាពយឺតយ៉ាវខ្លាំងជាបណ្តឹងរបស់លោកអនុភូមិ ។

ម្យ៉ាងលោកអនុភូមិមានលោកនាយក នាយករងមណ្ឌលជួយជ្រោមជ្រែងនិងការពារទៅទៀត ៕ដោយ៖ឃិន គន្ធា