មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ​ ទាល់តែដេញទាន់ជាន់កែង បានចុះបង្រ្កាបបទល្មើសនេសាទក្នុងរដូវបិទ

0

ខេ​ត្តកំពង់ធំ​: លោក​ប៉ែន​ វណ្ណ​រិទ្ធ​ ប្រធានមន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេ​ត្តកំពង់ធំ​ បាន​ជម្រុញឲ្យ​មន្ត្រី​រដ្ឋបាល​ជលផល​ សង្កាត់​ពាមបាង​ ចុះបង្រ្កាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​ត្រី​ពង​កូន​ និង​អនុវត្ត​តាមសេចក្តី​ប្រកាស​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​។

ជាក់ស្តែង​មន្ត្រី​នៃ​សង្កាត់​រដ្ឋបាល​ជលផល​ពាមបាង.បានដឹកនាំកម្លាំងបង្រ្កាបបទល្មើសនេសាទ​ ខុសច្បាប់ក្នុងរដូវបិទនេសាទ នៅថ្ងៃទី ១០ខែកញ្ញាឆ្នាំ២០២១
ដោយយោងលិខិតលេខ១៣​១៦ម​កសិ_ខលបបចុះថ្ងៃទី៣០​ខែ​ សីហាឆ្នាំ២០២១ របស់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ
សហការណ៍ជាមួយសហគមន៍នេសាទភូមិដួនស្តើង បានចុះទប់
ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចខ្វែងតាសូនិងចំណុចផ្លូវទូកស្ថិតក្នុងភូមិសាស្រ្តឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ។

លោក​ ហុក.មន.នាយរងសង្កាត់រដ្ឋបាលពាមបាង បានឲ្យដឹងពីលទ្ឋផលដែលទទួលបានពី ការបង្រ្កាប គឺបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទ.មានរបាំងសាច់អួននៅនឹងកន្លែងរួមមាន២ករណី របាំសាច់អួនចំនួន ០៤ របាំងប្រវែង ៥៥០ម៉ែត្រ
លូសាច់អួនចំនួន ០៧ មាត់
ឡុកសាច់អួនចំនួន ០៥ គ្រឿង
បង្គោលឈើ ចំនួន ៤០០ ដើម
ចាក់ប្រលែងត្រីចូលបឹងទម្ងន់ ១៥គីឡូក្រាម ។
ប្រជា​ពលរដ្ឋ​បាន​សម្តែងនូវ​ សេចក្ដី​ត្រេត​អរ​ នូវចំណាត់ការដ៏ តឹងរ៉ឺងរបស់ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ដែលបាន​យកចិត្ត​ទុកដាក់​មកលើ​ កិច្ច​ការ.ការពារ​ធនធានមឆ្ឆាជាតិ លុបបំបាត់​ការដាក់បទល្មើសនេសាទ ដោយខុសច្បាប់ ជាពិសេស​ក្នុងរដូវហាមឃាត់ ដើម្បី​ឲ្យត្រីពងកូន។
លោក​ប៉ែន​ វណ្ណ​រិទ្ធ​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត.បានមាន​ប្រសាសន៍ថា​ លោកមិនអនុញ្ញាតិឲ្យមន្រ្តីជលផលណាពាក់ព័ន្ឋនិងការនេសាទដោយខុសច្បាប់ឡើយ មន្ត្រី​ជលផល​ត្រូវ​សហការ​ជា​មួយ​សមត្ថ​កិច្ច​ ជាពិសេស​អ្នកសារព័ត៌មាន​ ដើម្បី​ចូលរួមបង្រ្លាប​បទល្មើស​នេសាទ​ និងសូម​អគុណ​ចំពោះ​អ្នកសារព័ត៌មា​មាន​ ដែល​បានផ្តល់ព័ត៌មានពីទីតាំងដែលមានបល្មើស និងឲ្យមានកិច្ចសហការគ្នាល្អបែបជារៀងរហូត៕
ដោយ​ប៊ុន វាសនា​