បុរសញៀនស្រាចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល

កំពង់ធំ ៖ កាលពីវេលាម៉ោង១៥:០០នាទីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១  នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ បុរសញៀនស្រាម្នាក់ចង ក ធ្វើអត្តឃាតបង្កការភ្ញាក់ផ្អើល ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ហ៊ុល រើយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កសិករ នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ។

តាមការបំភ្លឺពីឈ្មោះ ហ៊ុល រាប់  ភេទប្រុស អាយុ ៣៤ ឆ្នាំត្រូវជាប្អូនបង្កើតសពបានឲ្យដឹងថាៈ  នៅថ្ងៃទី០៨ ខែកញ្ញា ២០២១ ឈ្មោះ ហ៊ុល រើយ(សព) បានដើរផឹកសុីក្នុងភូមិហើយបាននិយាយប្រាប់អ្នក ភូមិថាបើសិនជាបាត់វាគឺ វាស្លាប់បាត់ហើយអោយទៅរកនៅតំបន់តាប្រែងលុះដល់ម៉ោងប្រហែល១៨៖១០ នាទីថ្ងៃដដែលបាត់ជនរងគ្រោះពីផ្ទះ ពេលនោះគាត់ក៏បានទៅរកនៅតំបន់តាប្រែង តែរកពុំឃើញទេ។ លុះព្រឹកទ្បើងថ្ងៃទី០៩ ខែកញ្ញា ២០២១ វេលាម៉ោងប្រហែល៨៖១០នាទីគាត់ជាបងបានទៅរកនៅតំបន់តាប្រែងម្តងទៀតប៉ុន្តែមិនឃើញដដែលហើយគាត់ពំុបានដេីរកទៀតទេ។  រហូតដល់ម៉ោង១៥.០០ នាទីឈ្មោះ អ៊ាង ទ្បូត ភេទស្រី អាយុ ៦៥ឆ្នាំគាត់បានទៅដេញក្របីនៅខាងជើងភូមិតាធាវចម្ងាយប្រហែល ២០០ម៉ែត្រ  គាត់ក៏បានប្រទះឃើញជនរងគ្រោះចងកនិងដើមចន្ទីស្លាប់។  ឮដូចច្នេះគាត់បានទៅមើល​ និងឃើញប្អូន ចងកនិងដើមចន្ទីស្លាប់ពិតមែន។

ក្រោយទទួលបានពត៌មានកម្លាំងជំនាញស្រុក  ប៉ុស្តិ៍រដ្ឋបាល  សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យដល់កន្លែងកើតហេតុនិងសាកសព ជើញថាសពមានស្លាកស្នាមជាំទ្រុឌលេីកមានទិសដៅបញ្ឆិតទៅលេី ។ សពចងកព្យួរដោយខ្សែអង្រឹងភ្ជាប់និងដើមចន្ទីកំពស់១៨០ស,ម ពីដី  ក្រៅពីនេះមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

តាមការពិនិត្យកន្លែងកេីតហេតុ  និងសាកសពយើងសន្និដ្ឋានសពស្លាប់ ដោយសារចងក មិនពាក់ពន្ធ័និងបទល្មើសព្រហ្មទណ្ឌឡើយ ដោយជនរងគ្រោះស្រវឹងស្រាជាប្រចាំហើយគ្មានប្រពន្ធកូន គ្មានឪពុកម្តាយជាទីពឹង។

ក្រោយពិនិត្យចប់សមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕