ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វព្រៃកម្រចំនួន០៣ក្បាល រូមមានសត្វ អាញី .សត្វ ពង្រូល. និងសត្វទោចដែលលោកបាននាំយកទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយ បានរស់រានមាន ជីវិតឡើងវិញនាពេលនេះគឺលោក ទទូលបានពីប្រជាពលរដ្ឋ ផ្សេងៗគ្នា។ ហើយនេះក៏មិនមែនជាលើកទី០១នោះ ទេដែលលោក តែងតែទទូលបាន សត្វព្រៃកម្រជាច្រើនប្រភេទ ក៏ដូចជា សត្វសមុទ្រ មានសត្វជាអណ្តើក .ល្មិច .ឬសត្វក្រាស សមុទ្រ ពីបងប្អូនប្រជាពលរដ្ឋយកទៅព្រលែង ក្នុងព្រៃក៏ដូចជា ក្នុងសមុទ្រធម្មជាតិវិញ បែបនេះ មានចំនួន រាប់ រយក្បាលមកហើយក្នុងពេលកន្លងមក ។ លោកឧកញ្ញ៉ាបានថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វព្រៃទាំង០៣ក្បាលខាងលើនេះរូមនិងបងប្អូនប្រជាពលរដ្ឋក៏ដូចជាប្រជានេសាទដែលកន្លងមកតែងតែនាំយកសត្វព្រៃនិងសត្វសមុទ្រមកឱ្យលោកព្រលែង។ ជាមួយគ្នានេះលោកឧកញ្ញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់កុំធ្វើអាជីវកម្ម ព្រោះថាការព្រលែងសត្វអោយរស់រានមាន ជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕ដោយនាគសមុទ្រ