ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានការសម្របសម្រួលពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន០១ករណី នៅចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់(ប្រុស) ដែលមានសាវតាជាតិដូចខាងក្រោម៖ ទី១-ឈ្មោះ លី តុលា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ(ជួញដូរ)។ ទី២-ឈ្មោះ មី ម៉េន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ(ជួញដូរ)។ ទី៣-ឈ្មោះ កាន់ ថារី ហៅ គរ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃក្បាស ខេត្តតាកែវ(ជួញដូរ)។ វត្ថុតាងរួមមាន៖ -គ្រឿងញៀនប្រភេទបេតំហ្វេតាមីន(ICE) ចំនួន០៥កញ្ចប់ធំ ដែលមានទម្ងន់៤២១,៣៩ក្រាម(បួនរយម្ភៃមួយក្បៀសសាមសិបប្រាំបួនក្រាម) ថ្លឹងថ្នាំសុទ្ធ(របស់ឈ្មោះ លី តុលា ) ទូរស័ព្ទចំនួន០២គ្រឿង និងម៉ូតូចំនួន០៣គ្រឿង: ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1P-7933(០១គ្រឿង)ម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1O-7836(០១គ្រឿង) និងម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BF-6064(០១គ្រឿង)។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕





































