កម្លាំងកងទ័ពជួយជន្លៀសពលរដ្ឋពីតំបន់អូរព្រំដែននិងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះស្រុកម៉ាឡៃត្បិតបារម្ភជំនន់ផ្លេកបន្ទោរ

បន្ទាយមានជ័យ៖កាលពីយប់ថ្ងៃទី១០ដល់១២ ខែកញ្ញាឆ្នាំ ២០២១កម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១នៃកងពលតូចថ្មើរជើងលេខ៥១  បានចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ពីផ្ទះនៅតំបន់ទំនាបជាប់មាត់អូរព្រំដែន និងនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅស្រុកម៉ាឡៃ។

លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការវរសេនាតូចថ្មេីរជេីងលេខ៥១១នៃកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងនិង រថយន្តតូច ១គ្រឿង សហការជាមួយកម្លាំងកងទ័ពផ្នែកសឹករងស្រុកម៉ាឡៃ អាជ្ញាធនិងរមូលដ្ឋាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង បណ្តាលអោយលិចផ្ទះមួយចំនួន ។

កងកម្លាំងជួយជញ្ជូនសម្ភារផ្សេងៗ និងសត្វចញ្ចឹម ទុកដាក់ទៅកាន់ទីទួលមានសុវត្ថិភាព ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕ដោយ៖ ឃិន គន្ធា