រថយន្ត ACTYOY បើក​លឿន​ជ្រុល​បុក​រថយន្ត​កុងតឺន័រ កំពុង​ចត់​ស្ងៀម​នៅ​រង​កា​ខូច​ខាត់​យ៉ាងដំណំ

0

​ភ្នំពេញៈ បុរស​ម្នាក់​បាន​បើករថយន្ត ACTYOY​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ មួយ​គ្រឿង​ដែល​កំពុង​ចត់​ស្ងៀម​នៅ​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​រង​កាខូចខាត់ ខូច​យ៉ាងដំណំ នៅ​ចំណុច​ផ្លូវ ព្រះ​មុនី​រ៉េត (២១៧) ក្នុងភូមិ ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ទល់មុខ​

ពេទ្យធ្មេញ វណ្ណៈ កាលពី​វេលា​ម៉ោង ២ និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃ ទី​២០ ខែ​សីហា ឆ្នាំ​២០១៤​។​ ​យោងតាម​ប្រភព​ព័ត៏មាន​ពី​បុរស​ម្នាក់​បាន​ឲ្យ​ដឹង​មុន​ពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​មួយ​គ្រឿង ម៉ាក ACTYOY ពណ៌​ទឹកប្រាក់ ពាក់​លេខ ONG200 2-324 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​និង​មាន ស្ត្រី​ម្នាក់​រួម​ដំណើរ​ផង​ដែរ​នោះ បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ព្រះ​មុនី​រ៉េត (២១៧)​ក្នុង​ទិសដៅ​ពី​ត្បូង ទៅ​ជើង យ៉ាង​លឿន​ដូច​ហោះ​ស្រាប់តែ​ជ្រុល​ទៅ បុក​គូទ​ក្រោយ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ពណ៌ ត្រួយ​ចេក ពាក់​ស្លាក់​លេខ ភ្នំពេញ 3A-7209 ដែល​កំពុង​ចត់ ស្ងៀម​នៅ ចិញ្ចើម​ផ្លូវ​យ៉ាង​ពេញទំហឹង បណ្តោយ​ឲ្យ​ម្ចាស់​រថយន្ត ACTYOY ចំណែក​អ្នកបើកបរ​រថយន្តរ​ង​របួសស្រាល​ដោយបាន ពោង សុវត្ថិភាព​កា​ពារ កុំ​អី​មិនដឹង​យ៉ាងណា​នោះទេ​។ ហើយ​ចំណែក​រថយន្ត ACTYOY​បាន គាប់​ជាប់​ពី ក្រោយ រថយន្ត​កុងតឺន័រ រង​ការ​ខូច​ខាត់ យ៉ាងដំណំ​។ ក្រោយពី​កើតហេតុ​ប៉ូលិស​បាន​ចុះ​ទៅ​វាស់វែង ហើយ​យក រថយន្ត​បង្ក​នេះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៏ជើងគោក រាជធានី​រង ចាំ​ធ្វើការ​ដោះ ស្រាយ​តាម​ផ្លូវច្បាប់​៕

1