នារីម្នាក់បានដួលម៉ូតូបោកក្បាលនិងថ្នល់រង់របួសពកក្បាលខណៈដែលរូបនាងបានជិះម៉ូតូ let’s មួយគ្រឿង ហើយបានត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូ មី អូ មួយគ្រឿង ជិះមកពីក្រោយ ធ្វើសកម្មភាពឆក់ យកខ្សែករ បានសម្រេចដោយសុវត្តិភាព ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ០៨ និង ២០ យប់ថ្ងៃ ទី ១៩ ខែ កក្កដា ឆ្នាំ ២០១៤ ត្រង់ចំណុចជាប់និងព្រះអង្គដងការ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ កែងនិងផ្លូវ ១៧៨ ស្ថិតនៅក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ ។
យោងទៅតាមនារីជនរងគ្រោះខាងលើ ដែល មាន ឈ្មោះ រស់ សាញជណា អាយុ ២៦ ឆ្នាំ មានមុខរបរជាបុកលិគ្គនៅរងចក្រ អេវេលត្រីន រស់នៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានអោយដឹងថាមុនពេលកើត រូបនាងបានចេញពីញ្ញុំ ជាមួយសង្សាររបស់នាង ពេលញ្ញុំរួចហើយនាងក៍ បានជិះម៉ូតូ let’s មួយគ្រឿង ពណ៍ទឹកប្រាក់ អត់ពាក់ស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្តិ ក្នុងទិសដៅពី ត្បូងទៅជើង ខណៈដែលរូបនាងជិះម៉ូតូមកដល់កន្លែងកើតក៍មាន ជនសង្ស័យម្នាក់ ជិះម៉ូតូ មី អូ មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1H.6161 ជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់ យកខ្សែករ ប្លាកទីន បានសម្រេចដោយសុវត្តិភាព តែជនសង្ស័យសំណាងមិនល្អក៍រេចង្កូតម៉ូតូដួល ហើយជនសង្ស័យក៍រត់ចោលម៉ូតូយកតែព្រះអាយូស ខ្សែករប្លាកទីនដែលជនសង្ស័យឆក់ទៅខាងលើ មាន២ជីកន្លះ ។
ក្រោយពេលកើតហេតុជនរង់គ្រោះបានសមត្ថកិច្ចមូលដ្ថានចុះមកដល់កន្លែងកើតហេតុ ហៅជនរង់គ្រោះខាងលើ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ព៏នគរបាល ជ័យជ័យនះ ដើម្បីស្រាវជ្រាវរកជនសង្ស័យខាងលើ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។




































