ភ្នំពេញ ៖ រថយន្តបែនដឹកដែក និងស៊ីម៉ង់ត៍មួយគ្រឿងបត់ស្តាំចំណុចផ្លូវកោងយកចង្កូតរថយន្តមិន អស់ជ្រុលទៅប៉ះគ្នាជាមួយនឹងរថយន្តហ៊ីលុច្ស វីហ្គោមួយគ្រឿងទៀតដែលចតនៅមុខផ្ទះបណ្តាលឱ្យរថយន្តបែនកៀបជាប់ ជាមួយរថយន្តវីហ្គោចំហៀងខាងឆ្វេង។ ហេតុការណ៍នេះកើតឡើង
កាលពីវេលាម៉ោង៨យប់ ថ្ងៃទី ១៩ សីហា ២០១៤ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យ ដឹងថា នៅមុនពេលកើតរថយន្តបែនដឹកដែកនិងខ្សាច់ពណ៌ខៀវ មួយគ្រឿងពាក់ស្លាកលេខស្វាយរៀង3A-0807 បានធ្វើដំណើរពីជ្រោយចង្វា បំណងទៅកោះធំដោយធ្វើដំណើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុក៏បានបត់ស្តាំដែលជាចំណុចផ្លូវកោងពេលនោះតៃកុង យកចង្កូតមិនអស់ ក៏បានទៅប៉ះគ្នាជាមួយរថយន្តហ៊ី លុច្ស វីហ្គោមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Z-6469 ជាកម្មសិទ្ធរបស់ឈ្មោះអ៊ុំ សុកំ កំពុងចតនៅមុខផ្ទះលេខ១៥ ចាំទទួលក្រុមគ្រួសារចេញទៅញាំអី ។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តបែនកៀបជាប់ចំហៀងខាងស្តាំ រថយន្តវីហ្គោ ចំណែកអ្នកបើកបរមិនមានរងគ្រោះថ្នាក់នោះទេ ។
ក្រោយពេលកើតហេតុរថយន្តទាំងពីរត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិកាដ្ឋានស្នងការនគបាលជើងគោកដើម្បីធ្វើការដោះស្រាយ។