ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថមួយក្រុមបានទាស់ពាក្យសម្តីគ្នាជាមួយនិង ក្រុមទាហានមួយក្រុមទៀតនៅប្រចាំការផ្លូវវេងស្រង បន្ទាប់ពីកម្លាំងរាជអាវុធហត្ថបើករថយន្តដេញតាមពីក្រោយរថយន្តកុង តឺន័រមួយគ្រឿងដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់បង្កឱ្យមានការ
ភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ យប់ ថ្ងៃទី១៩ សីហា ២០១៤ នៅលើផ្លូវវេងស្រេង ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញកម្លាំងកងរាជអាវុធមួយក្រុមជិះរថយន្តឡិច ស៊ីសពីរទៅបីគ្រឿងបានបើកដេញតាមពីក្រោយរថយន្តកុងតឺន័រមួួយ គ្រឿងពាក់ស្លាកលេខស្វាយរៀង 3A-0567 ដែលបើកដោយបុរសម្នាក់និងរួមដំណើរជាមួយព្រូរថយន្តម្នាក់ទៀត រហូតដល់ចំណុចប្រចាំការរបស់ទាហានមួយក្រុមនៅលើផ្លូវវេងស្រេង ពេលនោះរថយន្តកុងតឺន័របានឈប់ហើយតៃកុងរយន្តបានបើកទ្វាររត់គេច តែម្តង។ បន្ទាប់មកក្រុមទាហានបានសួរទៅខាងកម្លាំងកងរាជអាវុធហត្ថទាក់ទង ទៅនឹងការកាេរដេញឃាត់រថយន្ត កុងតឺន័រ ហើយកម្លាំងកងរាជអាវុធហត្ថបានប្រាប់ថា មិនបានដេញឃាត់ទេគ្រាន់តែឃើញរថយន្តកុងតឺន័រផុងកង់ រហូតមានការប្រកែកតឹងសសៃក ដាក់គ្នា ពេលនោះដែរគេឃើញកម្លាំងកងរាជអាវុធហត្ថបានដកកាំភ្លើងកាន់ បើយក្រុមនទាហានក៍ដកកាំភ្លើងកាន់ដូចគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។
មួយសន្ទុះក្រោយមកអ្នកបើករថយន្តកុងតឺន័របាន ផ្ញើរសោ រថយន្តតាមម៉ូតូឌុបយកមកកន្លែងកើតហេតុ ហើយព្រូរថយន្តក៏បានឡើងបើករថយន្តកុងតឺន័រខាងលើចេញបាត់ទៅ ចំណែកឯកម្លាំងកងរាជអាវុធហត្ថឈប់ប្រកែកគ្នាជាមួយទាហានប្រចាំ ការនៅទីនោះហើយនាំគ្នាឡើងរថយន្តជិះបាត់ទៅ។