សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ស្តុ​ប​ទុក​និង​ចែក​ចែ​យ​ផលិតផល​សាប៊ូម្សៅ និង សាប៊ូទឹក​លាងចាន​ក្នុង​ក្រុង​សៀមរាប​គ្មាន​ច្បាប់​អនុញ្ញាត​

0

​សៀមរាប ៖ នៅ​រសៀល​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៤​នេះ​លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​និង​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ និង​កម្លាំង​នគរបាល​ក្នុង​អង្គភាព​មួយចំនួនទៀត​និង​មន្ត្រី​កាំកុងត្រូល​ខេត្ត​ក្រោម​ការបញ្ជារ​ដឹកនាំ​កម្លាំង​ពី​សំណាក់​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​ឆែក​ឆែ​ទីតាំង​ស្តុ​ប​ទុក​និង​ចែក​ចែ​យ​ផលិតផល​សាប៊ូម្សៅ និង សាប៊ូទឹក​លាងចាន​ចំនួន ពីរ​កន្លែង​ស្ថិតនៅក្នុង​ក្រុង​សៀមរាប ។ DSC_0673

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​និង​បានធ្វើ​ការដកហូត​បាន​នូវ​វត្ថុតាង​ជាច្រើន​ប្រភេទ​ពិសេស​គឺ​ប្រភេទ​ផលិតផល​សាប៊ូម្សៅ និង សាប៊ូទឹក​លាងចាន​គ្មាន​ការបិទ​ស្លាក​សញ្ញា​សម្គាល់​ក្រុមហ៊ុន ថ្ងៃខែ​ផុតកំណត់​នៃ​ការប្រើប្រាស់ និង​មិនបាន​សុំច្បាប់​ពី​ក្រសួង ឫ មន្ទីរ​ពាក់ព័ន្ធ​ក្នុងការ​ធ្វើ​សប្ប​កម្ម ឫ អាជីវកម្ម​នោះទេ ។​DSC_0657

លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ឲ្យ​ដឹងថា​បន្ទាប់ពី​សមត្ថកិច្ច​បានធ្វើការ​ត្រួតពិនិត្យ​និង​ឆែក​ឆែ​ទីតាំង​ស្តុ​ប​ទុក​និង​ចែក​ចែ​យ​ផលិតផល​សាប៊ូម្សៅ និង សាប៊ូទឹក​លាងចាន​ចំនួន ពីរ​កន្លែង​ស្ថិតនៅក្នុង​ក្រុង​សៀមរាប​និង​បានធ្វើ​ការដកហូត​បាន​នូវ​វត្ថុតាង​ជាច្រើន​បាន​ហើយ​នោះ​ម្ចាស់​ទីតាំង​ខាងលើ​បានធ្វើ​ការអះអាង​ចំពោះមុខ​សមត្ថកិច្ច​ថា​ផលិតផល​របស់​ពួកគាត់​សុទ្ធតែ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដោយ​ពួកគាត់​និង​ទំនាក់ទំនង​ទៅកាន់​ក្រុមហ៊ុន​របស់​ពួកគាត់​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​ផ្ញើរ​ឯកសារ​ដើម​និង​លិខិតស្នាម​ផ្សេងៗ​យកមក​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការត្រួត​ពិនិត្យមើល​តា​ម​ក្រោយ ។ DSC_0659

ដោយ​លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​និង​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានបញ្ជាក់​ថាបើ​ទោះបីជា​ម្ចាស់​ទីតាំង​ទាំងអស់​ខាងលើ​និយាយ​បែបណាក៏ដោយ​ក៏​សមត្ថកិច្ច​មិនទាន់​ជឿថា​ផលិតផល​របស់​ពួកគាត់​សុទ្ធតែ​មានច្បាប់​អនុញ្ញាត​នោះទេ​ព្រោះថា​នៅពេលដែល​DSC_0665

សមត្ថកិច្ច​ជំនាញ​បាន​ទៅដល់​ទីតាំង​របស់​ពួកគាត់​ជាក់ស្តែង​នោះ​គ្រប់​ផលិតផល​គឺ​មិនមាន​ការបិទ​ស្លាក​សញ្ញា​សម្គាល់​ក្រុមហ៊ុន ថ្ងៃខែ​ផុតកំណត់​នៃ​ការប្រើប្រាស់ និង​មិន​បានឃើញ​លិខិតស្នាម​នៃ​ការសុំច្បាប់​ពី​ក្រសួង ឫ មន្ទីរ​ពាក់ព័ន្ធ​ក្នុងការ​ធ្វើ​សប្ប​កម្ម ឫ អាជីវកម្ម​របស់​ពួកគាត់​នោះទេ ។ បច្ចុប្បន្ន​ទាំង​ម្ចាស់​និង​ផលិតផល​សាប៊ូម្សៅ និង សាប៊ូទឹក​លាងចាន​ទាំងអស់នេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុងតែ​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕ ​លោក​ ខេង ខេមរា​