​​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ធំ បំបែកសំបុក​ចែកចាយ​គ្រឿងញៀន​ក្នុង​ក្រុង​ស្ទឹងសែន

0

​ ​កំពង់ធំ​៖ ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​សំណាក់​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បានចេញ​បញ្ជា​អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ មាន​សុ​វត្តិភាព ដើម្បី​លុប បំបាត់ចោល​នូវ​បទល្មើស​ផ្សេងៗ ដែល​កើតមានឡើង ក្នុង​ទឹកដី​ខេត្តកំពង់ធំ ជាពិសេស​បញ្ហា​ការចែក​ចាយ និង​ជួញដូរ​គ្រឿងញៀន ទើប​មាន​ដាក់បទបញ្ជា​យ៉ាង​ក្តៅគគុក ទៅលើ​ប៉ុស្តិ៍​រដ្ឋបាល គ្រប់​ស្រុក​ក្រុង ឲ្យ​រឹតបន្តឹង​ការចុះ​បង្ក្រាប​គ្រឿងញៀន ។​ ​Image7

ជាក់ស្តែង នៅ​ល្ងាច​វេលា ម៉ោង ៥.៣០​នាទី​ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៤ លោក អនុសេនីយ៍ទោ វ៉ាន វិបុល នាយប៉ុស្តិ៍​រដ្ឋបាល សង្កាត់​កំពង់ធំ និង​លោក លឹម សារិន ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​ខេត្ត សហការ​ជាមួយ កំលាំង​អធិការ​ក្រុង​ស្ទឹងសែន ចុះ​ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈ្មោះ យង់ រ៉ាវី ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ អាចារ្យ​លាក់ សង្កាត់ អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ នៅ​ចំនុច​សួន​កុមារ ស្ថិតនៅ​ភូមិ ទី​៤ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែលជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​វត្ថុតាង​ដែល​ដកហូត​រួមមាន ១.​ទូរ​សព្ទ​ដៃ​1​គ្រឿង .​ម៉ូតូ​១​គ្រឿង .​នី​ង​សារធាតុ​ញៀន មេ​តំ​វេ​តា​មីន​(​ម៉ា​ទឹកកក​) ចំនួន​២​កញ្ចប់​តូច ស្មើ​នី​ង​០,៧​ក្រាម ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​។​ ​20140820_081412

បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព ពី​ជនសង្ស័យ លោក អនុសេនីយ៍ទោ វ៉ាន វិបុល បាន​សុំ​ការឯកភាព និង​មានការ​បញ្ជា​ផ្ទាល់ ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ធំ ឲ្យ​ដឹកនាំ​កំលាំង​ចុះ ពី​បង្ក្រាប​គោលដៅ​ទី​២ នៅ​ព្រឹក​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៤ វេលា​ម៉ោង​១០.៤០​នាទី​នៅ​ចំនុច​ភូមិ ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដោយ​កំលាំង​សមត្ថកិច្ច​បាន​ចូល​ឆែកឆេរ លំនៅដ្ឋាន​របស់ អ្នកស្រី ចាន់ មី​លី អាយុ ៣៦​ឆ្នាំ មានមុខ​របរ​បំរើ​ស្រា​បៀរ សមត្ថកិច្ច​បាន​ទះ​ឃើញ មាន​ទូរស័ព្ទ ៦​គ្រឿង ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក ២​កញ្ចប់​ធំ ថវិការ​ចំនួន ៨០​ម៉ឺន​២៥​ដុល្លា ព្រមទាំង​ឧបករណ៍​សម្រាប់​ចែករំលែក គ្រឿងញៀន​មួយចំនួន​។​Image2

​ក្រោយមក​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ជន​ស​ង្ស​៧​យ​ឈ្មោះ ចាន់​មី​លី និង​លោក យ៉ា រ៉ូ​ម៉ាន់ អាយុ រស់នៅ​ភូមិ ព្រែក​ក្តាម ឃុំ កំពង់​លូ​ង ស្រុក​ពញ្ញាលឺ ខេត្តកណ្តាល ត្រូវជា​ប្តី​ប្រព​ន្ឋ​នឹង​គ្នា ជនសង្ស័យ​ទាំងបី​នាក់​ត្រូវបាន​សមត្ថកិច្ច បញ្ជូនមក​ស្នង​ការន​គរ​បាល ខេត្តកំពង់ធំ ដើម្បី​ធ្វើ​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដាក់ទោស​តាមច្បាប់​។​ ​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការ​កោរ​សរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល និង​អធិការ ក្រុង​ស្ទឹងសែន បាន​ក្របួច​ជន​ចែកចាយ​គ្រឿងញៀន បង្ករ​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ និង​សុំ​ជួយ ជា​កំលាំងចិត្ត កំលាំងកាយ​ជម្រុញ​ឲ្យ​មានការ​ខិតខំ​បន្ថែមទៀត ដើម្បី​ជួយសង្គ្រោះ​សង្គម​ឲ្យ​រួច​ផុតពី​គ្រោះ មហន្តរាយ​ដោយសារ​សារធាតុ​ញៀន​Image10 Image8 Image6 Image4។​