គ្រួសារលោកអនុសេនីយ៍ឯក នាង វុទ្ធី មេបញ្ជាការរងកងអនុសេនាធំទី១ វរសេនាតូច៣៨៥ ទទួលបាន ថវិកាប្រមាណជាង២លានរៀលដែលបានមកពីសប្បុរសជន នៃអអង្គភាពកងពលតូចអន្តរាគមន៍លេខ៨

ព្រះវិហារ៖ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ តំណាងឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំកម្លាំងក្រោមឱវាទចូលសួរសុខទុក្ខ លោកអនុសេនីយ៍ឯក នាង វុទ្ធី មេបញ្ជាការរងកងអនុសេនាធំទី១ វរសេនាតូច៣៨៥ កំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីពេទ្យ។

ជាមួយគ្នានោះ លោកមេបញ្ជាការរង បាននាំយកថវិកាចំនួន ២លាន ១៩ម៉ឺនរៀល ដែលបានមកពីសប្បុរសជន ប្រគល់ជូនដល់ដៃគ្រួសារលោកអនុសេនីយ៍ឯក នាង វុទ្ធី សម្រាប់ទុក្ខដោះស្រាយ នៅក្នុងកំឡុងពេលសម្រាកព្យាបាលជម្ងឺ។

លោកវរសេនីយ៍ឯក ជា ឈុន នៅក្នុងនាមលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើការណែនាំបន្ថែមទៅកាន់ក្រុមគ្រួសារ លោកអនុសេនីយ៍ឯក នាង វុទ្ធី ថា ធ្វើមិចកុំភ្លេចខ្លួន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល និងវិធានការ ៣.ការពារ ៣.កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា៖ លោកអនុសេនីយ៍ឯក នាង វុទ្ធី មេបញ្ជាការរងកងអនុសេនាធំទី១ វរសេនាតូច៣៨៥ លោកមានជម្ងឺលើសឈាម ហើយដើដួលខ្លួនឯង បច្ចុប្បន្នលោកកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យភូមិភាគទី៤ ខេត្តសៀមរាប៕សួនលីណា