ខេត្តកំពង់ធំ : លោកតុលា និងសុភ័ក្ក ត្រូវបានគេដឹងថា ជាឈ្មួញជើងខ្លាំងរកស៊ីដឹកឈើខុសច្បាប់ ប៉ៅផ្តាច់ផ្លូវចាក់ក្រញ៉ាញ់ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីដឹកជញ្ជូនទៅកាន់ព្រែកតាមៀក់ ជារៀងរាល់យប់។
រថយន្តដឹកជញ្ជូនឈើដោយខុសច្បាប់ ត្រូវបានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង ពីភូមិត្រពាំងព្រីង និងភូមិតាសែង ដឹកតាមផ្លូវចាក់ក្រញ៉ាញ់ ឃុំសាគ្រៀម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ តែបែរជាលោក ភោគវិចិត្រ.ហៅផេន ប្រធានស្នាក់ការបរិស្ថានភូមិបុស្ស មិនខ្ចីបង្រ្កាបឡើយរហូតដល់មានការរិះគន់ថា ពីសំណាក់ប្រជាពលរដ្ឋថា.ប្រធានស្នាក់ការបរិស្ថានថ្មីនេះ.អសមត្ថភាពក្នុងការបង្រ្កាបបទល្មើដនេសាទ។
ជាក់ស្តែងនៅយប់ថ្ងៃទី១៤ខែ កញ្ញាឆ្នាំ២០២១ រថយន្ដសាំយ៉ុង ពណ៌ត្រួយចេក.រថយន្តម៉ាស្តា និងរថយន្តស៊ីណា របស់លោកតុលា ដែលជាដៃគូរបំផ្លាញបទល្មើស ឆ្ពោះទៅភ្នំពេញ
ប្រកបដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចជំនាញឡើយ។
ក្នុងករណីដឹកឈើដោយខុសច្បាប់ របស់លោកតុលា និងគូរកនឈ្មោះសុភ័ក្ក បានដឹកឈើ ប្រភេទឈើធ្នង់ ឈើឆ្លិច ដែលមានការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ.និងសមត្ថកិច្ចបរិស្ថាន ខេត្តកំពង់ធំ ដឹកដោយរលូន ដោយមិនរខានសមត្ថកិច្ចឡើយ.សកម្មភាពទាំងនេះបានធ្វើឲ្យកើតជំងឺស្ពិកដៃជើងអស់ហើយ។
រីឯប្រភពពី អ្នកភូមិត្រពាំងព្រីង និងភូមិតាសែង.បានឲ្យដឹងថា គ្រប់អ្នកដឹកឈើបានអួតអាងថា ឈើដែលដឹកចេញពីព្រៃសុទ្ធតែ មានប៉េសេអស់ហើយ ដឹកទៅគ្មានអ្នកណាចាប់នោះឡើយ ធ្វើឲ្យមានការងឿងឆ្ងល់ជាខ្លាំងថា ជាធម្មតាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ.ចេញច្បាប់ឲ្យតាមដេប៉ូឈើ ទិញឈើពីក្រុមហ៊ុន ឬដីសម្បទានសេដ្ឋកិច្ច ឬទិញពីការដេញថ្លៃពី រដ្ឋបាលព្រៃឈើ.ចុះហេតុអ្វីបានជាដឹកឈើចេញពីព្រៃសោះ មានប៉េសេដែរ? តើជាឈើស្របច្បាប់ឬយ៉ាងណា?។
ប្រជាពលរដ្ឋបានសំណូមពរ យ៉ាងទទូចដល់.ឯកឧត្តម.វែង. សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម សាយ.សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ មេត្តាជួយបើកការស៊ើបអង្កេត សកម្មភាពរបស់មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងមន្រ្តីឧទ្យានអនុរក្សព្រៃឈើ ខេត្តកំពង់ធំ ពីសកម្មភាពការទប់ស្កាត់ការពារព្រៃឈើផង។
ដោយ.ប៊ុន រដ្ឋា