កំពង់ឆ្នាំង៖ កុមាររងគ្រោះដោយសារសត្វពស់ចឹកឈ្មោះ ជួន ម៉េងជី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ខ្លាញ់ ឃុំជលសា ស្រុកជលគិរី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ម្សិមិញ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាធាយ ស្រុកបាធាយខេត្តកំពង់ចាមកាលពីនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ត្រូវបាន លោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានចុះសួរសុខទុក្ខ កុមាររងគ្រោះនិងបានពាំនាំនូវ អំណោយរបស់អនុសាខាកាកបាទក្រហម យកមកចែកជូនផ្ទាល់ដៃនៅមន្ទីរពេទ្យបង្អែកបាធាយ ស្រុកបាធាយខេត្តកំពង់ចាម
-អំណោយរបស់ ឯកឧត្ដមអភិបាលខេត្តមាន មី ៤កេះ,ត្រីខ ២យួរ,ទឹកសុទ្ធ ២កេះ,ជែល ២យួរ,ម៉ាស់ ២ប្រអប់ និងថវិកា៥០០,០០០៛ ។
-អំណោយរបស់អនុសាខាកាកបាទក្រហមស្រុក រួមមមាន ៖ អង្ករ២៥គីឡូក្រាម,មី១កេះ,ត្រី១យួរ,ទឹកស៊ីអ៉ីវ១យួរនិងថវិកាចំនួន ១០០,០០០៛។








































