នគរបាល​ចរាចរណ៍​ផ្លូវគោគ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​បរិវេណ​ផ្សារ​ចាស់​

0

​សៀមរាប​៖ ដើម្បី​ប​ញ្ជ្រៀ​ស​អាត្រា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោគ ទាល់តែ​មានការ​ចូលរួម​ពី​ណាក់​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស និង​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ទាំងអស់គ្នា ទើប​អាច កាត់បន្ថយ​ខ្លះ បើ​រឹតបន្តឹង​តែ​ប្រជាពលរដ្ឋ ចំណែក​កងកម្លាំង ជាពិសេស​ប៉ូលិស​ខ្លួនឯង អ្នកគោរពច្បាប់ តែ​បែរជា​មិន​គោរព​ច្បាប់​ជា​គំរូ តើ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ម្តេច​នឹង​កើត​។​ ​ជាពិសេស​កម្លាំង​សមត្ថកិច្ច​ប៉ូលិស កំពុងតែ​ចុះ​អនុវត្តន៍ ពង្រឹង​ច្បាប់​ចរាចរណ៍ នៅ​ចំនុច​ផ្សារ​ចាស់ នៅ​ព្រឹក ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៤ ដើម្បី​ធ្វើការ​ផាកពិន័យ ចំពោះ​បុគ្គល​ណា​មិនបាន​គោរព​ច្បាប់​ចារ​ចរណ៍ លើ​ដងផ្លូវ​សារ​ធា​រណះ​ដោយ​មិន​ពាក់មួក​សុ​វត្តិភាព​នឹងមិន​ដាក់​កញ្ចក់​ហើយ​និង​បើក​បញ្ច្រាសទិស​។​IMG_20140820_110136

ប៉ុន្តែ​ការអនុវត្តន៍​ច្បាប់​របស់​សមត្ថកិច្ច​ប៉ូលិស ចរាចរណ៍​ផ្លូវគោក របស់​ខេត្តសៀមរាប ហាក់ដូចជា​នៅមាន​ការខ្វះ ចន្លោះ​ជ្រើសរើស​បុគ្គល​សម្រាប់​ផាកពិន័យ ដោយ​មិន​មានការ​ស្មើរ​ភាព​គ្នា រវាង​សមត្ថកិច្ច កងកម្លាំង និង​ប្រជាពលរដ្ឋ ឬមួយ​ក៏​លោក សមត្ថកិច្ច​គាត់​គិតថា ប៉ូលិស ប៉េ​អ៊ឹម ទាហាន មិនចេះ​គ្រោះថ្នាក់ ឬក៏​អាង​អំណាច​បានជា​លោក ប៉ូលិស​មិនបាន​ឃាត់​ពិន័យ​ដូច​ប្រជាពលរដ្ឋ ។​ ​IMG_20140820_093717

ក្នុងនោះដែរ ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ​លោក ឧ​ត្ត​ម​សេនីយ៍ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប មេត្តាជួយ​ចុះ​ពិនិត្យ​ស្ថានភាព ការអនុវត្តន៍​ច្បាប់​របស់ មន្ត្រី​ថ្នាក់ក្រោម​មាន​ភាពលំអៀង​ឬក៏​អនុវត្តន៍ តាម​តួនាទី ។​ដោយ ខេង ឧ​ត្ត​មIMG_20140820_110904