ឯកឧត្តម សុខ លូ ទទួលអំណោយររបស់ឯកឧត្តម ហ៊ុន ម៉ាណែត នូវស្បែកជើងចុះទឹកចំនួន ១០០គូរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងសកម្មភាពនានា

(កំពង់ធំ)÷ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ទទួលអំណោយររបស់ឯកឧត្ដម ហ៊ុន ម៉ាណែត សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាលដែលបានឧបត្ថម្ភស្បែកជើងចុះទឹកចំនួន ១០០គូរ ជូនដល់ក្រុមការងារយុវជាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងសកម្មភាពនានាសម្រាប់ជាតិ និងប្រជាជន នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលមានការយកចិត្តទុកដាក់ខ្ពស់ ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដោយបានចាត់ឲ្យផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្តាល ប្រគល់អំណោយជាស្បែកជើងសម្រាប់ចុះទឹក ចំនួន ១០០ គូរ ជូនដល់ក្រុមការងារយុវជនគណបក្ស ខេត្តកំពង់ធំ។ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងសកម្មភាពនានាសម្រាប់ជាតិ និងប្រជាជន។

ជាចុងក្រោយឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់តានដងស្ទឹងសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលកំពុងតែឡើងលឿនជាបន្តបន្ទាប់ ពិសេសកូនក្មេងតូចសូមឲ្យមានការយកចិត្តទុកដាក់ដាក់ខ្ពស់បំផុត ដើម្បីចៀសវាងពីគ្រោះថ្នាក់ដោយការលង់ទឹក។ សូមឱ្យអាណាព្យាបាលសូមនាំកូនចាប់ពីអាយុ៦ឆ្នាំរហូតដល់១២ឆ្នាំ នាំទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានរបស់បងប្អូន បាននៅ(៣កុំ៣ការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល។