(កំពង់ធំ)៖ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១ ដឹកនាំដោយ លោកឡាង សារូ អនុ
ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ស្វាយ និងសហការី បានអញ្ជើញសួរសុខទុក្ខ
និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចំ
នួន៥គ្រួសារ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ។
ក្នុងឱកាសនោះដែរលោកអនុប្រធាន បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ហើយលោកក៏បានផ្តាំដល់គ្រួសារងាយរងគ្រោះទាំងអស់សូមឱ្យចូលរួមថែរក្សាសុខភាពប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ អនុវត្តតាមក្រសួងសុខាភិបាលមានវិធានការ
៣ការពារ៣កុំ និង២ចូលរួម ដើម្បីមានសុវត្តិភាពតាមគ្រួសារនិងសហគមន៍ ។
ជាចុងក្រោយលោកអនុប្រធាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់តាមដងស្ទឹងសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលកំពុងតែឡើងលឿនជាបន្តបន្ទាប់ ពិសេសកូនក្មេងតូចសូមឲ្យមានការយកចិត្តទុកដាក់ដាក់ខ្ពស់បំផុត ដើម្បីចៀសវាងពីគ្រោះថ្នាក់ដោយការលង់ទឹក។ សូមឱ្យអាណាព្យាបាលសូមនាំកូនចាប់ពីអាយុ៦ឆ្នាំរហូតដល់១២ឆ្នាំ នាំទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានរបស់បងប្អូន រក្សាបាននៅ(៣កុំ៣ការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សួរបញ្ជាក់ផងដែរថាអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមានក្នុង១គ្រួសារមាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុងផងដែរ៕







































