ជនជាតិអាហ្វហ្គានីស្ថានជាង ៦៣ម៉ឺន ៤ពាន់នាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅក្នុងប្រទេស ក្នុងជម្លោះសង្គ្រាមផ្តួលរំលំរដ្ឋាភិបាល ដោយក្រុមតាលីបង់

0

អាហ្វហ្គានីស្ថាន៖ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (OCHA) នៅប្រទេសអាហ្វហ្គានីស្ថាន បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ជនជាតិអាហ្វហ្គានីស្ថានជាង ៦៣៤.០០០នាក់ បានផ្លាស់ទីលំនៅក្នុងប្រទេស ដោយសារជម្លោះនៅឆ្នាំ ២០២១នេះ។

អង្គការសហប្រជាជាតិ (OCHA)​ បាននិយាយទៀតថា មនុស្សចំនួន ៦៣ម៉ឺន ៤ពាន់ ៨០០នាក់ ត្រូវបានបញ្ជាក់ថា ត្រូវបានផ្លាស់ទីលំ នៅដោយសារជម្លោះ គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះ ជនភៀសខ្លួនចំនួន ២៨ម៉ឺន ២ពាន់ ២៤៦នាក់ បានទទួលជំនួយរួចហើយ ៕