រយន្តធុនធំបង្ករមួយគ្រឿងសណ្ដោងរឹម៉កពណ៍បើកបើកទិសដៅពីលិចទៅកើត លើកំណាត់ផ្លូវជាតិលេខ៥ ដោយប្រើប្រាស់ល្បឿនលឿន ពេលមកដល់ចំនុចកើតហេតុ ក្នុងចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣២ និង ១៣៣ ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្ត
កំពង់ឆ្នាំង ក្នុវេលាមោ៉ង 00 នាទីឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ក៍បានបើកដល់ចំនុចផ្លូវកោង បួងចង្កូតមិនទាន់ ក៍ជ្រុលចង្កូតទៅផ្លូវខាឆ្វេងដៃ។ ស្របពេលនោះក៍មានរថយន្តធុនធំដែរប្រហោនដាយដែរ បានដឹកក្បឿងមកពី កើតទៅលិចច្រាស់ទិសគ្នាបើកក្នុងផ្លូវអទិភាព ក៍រថយន្តបង្ករមកពីលិចនោះ បុកពេញទំហឹង បណ្ដាលអោយមានអ្នកស្លាប់ម្នាក់ និង របួសធ្ងន់ស្រាល៣នាក់ ហើយរថយន្តដឹកក្បឿងនោះ ក្រឡាប់ផ្ងាជើងតែម្ដង ។
សមត្ថកិច្ចនគបាលចរាចរណ៍ខេត្តបានចុះដល់កន្លែងកើតហេតុបានអោយដឹងថារថយន្តទាំងពីគ្រឿងខាងលើមួយម៉ាក(ហ៊ីយ៉ាន់ដាយ)ធុនធំពណ៍សពាក់ស្លាកលេខចាស់(ក៦២៦៤ភព៣)មានសណ្តោងរឹម៉កដឹកឥវ៉ាន់បើកបរទិដៅពីលិចទៅកើតបើកបរដោយឈ្មោះ(ឯកម៉ាលីន)អាយុ៣៤ឆ្នាំរស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ (ស្លាប់ក្រោយពីបញ្ជូនមកមន្ទីពេទ្យ) ក្នុងនោះព្រូរថយន្តរងរបួសស្រាល។
ដោយឡែករថយន្តមួយគ្រឿងផ្សេងទៀតធុនធំម៉ាក(ហ៊ីយ៉ាន់ដាយ)ពណ៍ខៀវដឹកក្បឿងពាក់ស្លាកលេខ(ភ្នំពេញ៣B៦៩១០)បើកបបញ្ច្រាស់ទិសគ្នាពីកើតទៅលិចអ្នកបើកបឈ្មោះ (ស៊ុយណៃហេង) អាយុ៣៥ឆ្នាំរងរបួសធ្ងន់ក្នុងនោះព្រូរថយន្តឈ្មោះ(នាងសំណាង) អាយុ២៥ឆ្នាំរងរបួសធ្ងន់អ្នកទាំង២ររសនៅ ភូមិព្រែមួយ ឃុំសំរោ៉ង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់។ ពលរដ្ឋឃើញឱប្បហេតុនេះបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តធុនធំមានសណ្តោងរឺម៉កបើកបរក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោងបានរេចង្កូតមកខាងឆ្វេងចូលចំណែករថយន្តធុនធំមួយផ្សេងទៀតក្នុងទិសដៅបញ្ច្រាស់គ្នាបានបុកចំពីមុខពេញទំហឹងបណ្តាលរថយន្តសណ្តោងខ្ទេចផ្នែកខាងមុខបកក្បាលត្រឡប់ក្រោយវិញ ដោយឡែករថយន្តម្ខាងទៀតធ្លាក់ថ្នល់ក្រឡាប់ផ្ងាជើងរងការខូចខាតទាំងស្រុង។ សមត្ថកិច្ចដែលបានចុះធ្វើការពិនិត្យដល់កន្លែងកើតហេតុបានធ្វើការសន្និដ្ឋានថាក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើនេះបង្កឡើងដោយរថយន្តធុនធំមានសណ្តោងរ៉ឺម៉កបើកបក្នុងល្បឿលលឿនហើយជែងក្នុងស្ថានភាពគ្រោះថ្នាក់រេចង្កូតមកចំណែកផ្លូវរថយន្តដឹកក្បឿងបណ្តាលអោយរងគ្រោះថ្នាក់។ ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានសាច់ញ្ញាតិក្រុមគ្រួសាដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យទាំងយប់ ដោយឡែករថយន្តទាំងពីគ្រឿងត្រូវបានកំលាំងនគបាលការិយាលយ័ចរាចផ្លូវគោកនៃស្នងការរដ្ឋាននគបាលខេត្តអូសយកមករក្សាទុកនៅកន្លែងរងចាំធ្វើកាដោះស្រាយតាមផ្លូវច្បាប់៕