បន្ទាយមានជ័យ ះសមត្ថកិច្ចចំរុះរបស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះត្រួតពិនិត្យទីតាំងនិងឃ្លាំងលក់គ្រឿងរថយន្តនិងកងរថយន្តដែលរំលោភសិទ្ទធ្តាច់មុខរបស់ក្រុមហ៊ុន។ការចុះត្រួតពិនិត្យនេះធ្វើទ្បើងកាលពីវេលា១០និង៤០នាទីថ្ងៃទី២០សីហា២០១៤នៅនិងទីតាំងលក់យីហោ យ៉ា ណាន់ ស្ថិតនៅតាមផ្លូវជាតិលេខ៥៦ក្នុងភូមិសូភី សង្កាត់ កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោក ទ្បុង ជៀប ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យជាអ្នកដឹកនាំសមត្ថកិច្ចចំរុះរួមមានប៉ូលិសសេដ្ឋកិច្ចក្រសួងនិងខេត្តបានអោយដឹងថាការចុះត្រួតពិនិត្យនេះគឺធ្វើទ្បើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនtong tong heng import export ដែលមានសិទ្ធិធ្តាច់មុខក្នុងការចែកចាយកង់- ម៉ូតូ-រថយន្តនិងពោះវៀនកង់ ម៉ូតូ រថយន្ត ម៉ាក MAXXiSនៅលើទីធ្សារនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងការចុះត្រួតពិនិត្យទីតាំងខាងលើសមត្ថកិច្ចបានរកឃើញកង់រថយន្តតូចធំម៉ាកMAXXISចំនួន៣៩គ្រាប់។ ម្ចាស់ទីតាំងលក់ខាងដែលមានឈ្មោះយ៉ា ណាន់ បានអោយដឹងថា គាត់ទទួលទិញពីគេយកមកលក់ម្តងពីទៅបីគ្រាប់ដោយមួយគ្រាប់លក់ចេញចំណេញពី១០ទៅ២០បាតតែប៉ុណ្ណោះតែបើដឹងថាមានក្រុមនាំចូលផ្តាច់មុខឬក៏ធាប់មានក្រុមហ៊ុនមកហាមឃាត់ក៏មិនយកមកលក់ដែរ។មួយវិញទៀតបើចាប់ទីតាំងមួយនេះសូមអនុវត្តន៍ទៅលើទីតាំងដទៃទៀត ព្រោះថាការលក់សំបកកង់ប្រភេទនេះមិនមែនលក់តែម្នាក់ឯងនោះទេ៕