អភិបាលខេត្តកំពង់ធំចុះបើកឱ្យដំណើរការចូលរៀនសាកល្បង នៅវិទ្យាល័យតាំងគោក ស្រុកតាំងគោក និងវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស គ្រប់រូបត្រូវអនុវត្តអោយខ្ចប់ខ្ជួន ក្នុងភារកិច្ចការពារ ទប់ស្កាត់ កាត់ផ្តាច់ពីជម្ងឺកូវិដ-១៩ ចូលក្នុងសហមគន៍យើងបន្តទៀត ។

ការថ្លែងបែបនេះនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្នុឪកាសដែលឯកឧត្តម សុខ លូ អភិបាលខេត្ត និងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត ចុះបើកសាលារៀន ជំហានដំបូង នៅវិទ្យាល័យ តាំងគោក ស្រុកតាំងគោក និងវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជាមួយគ្នានេះផងដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងបន្តថា ប្រសិនក្មួយៗ សិស្សានុសិស្ស មានអាការៈមិនស្រួល ឬមានកំដៅលើសពី៣៧ អង្សា សូមប្រាប់ ឬទំនាក់ទំនងមកកាន់ លោកគ្រូ អ្នកគ្រូ ឬក៏លោកនាយកសាលា នាយិការសាលាជាបន្ទាន់។ បើចូលក្នុងសាលាមានអាការៈមិនស្រួលទេ ក្មួយៗសិស្សាសិស្សត្រូវប្រាប់គ្នីគ្នា លោកគ្រូ អ្នកគ្រូ ពិនិត្យអាការៈ បើមានការសង្ស័យ ត្រូវហៅក្រុមគ្រូពេទ្យជំនាញមកពិនិត្យសុខភាពអោយឆាប់រហ័យ ។

ឯកឧត្តមក៏បានបន្ថែមទៀតថា ក្មួយៗសិស្សានុសិស្ស មកកាន់សាលារៀន ត្រូវមានសៀវភៅ ប៊ិច វិចខ្ចប់អាហារ និងសម្ភារៈ ជាពិសេសសូមកុំភ្លេចអោយសោះ ម៉ាស់ ទឹកអាកុក ឬជេសអោយជាប់ខ្លួនជានិច្ច ហើយការប្រើប្រាស់ម៉ាស យើងប្រើប្រាស់បានតែម្តង ឬ១ថ្ងៃតែប៉ុណ្ណោះ ហើយមិនអាចទុកប្រើប្រាស់ថ្ងៃស្អែកបន្តទេ ។ ប្រសិនជាយើង ទាំងអស់ អនុវត្តអោយបានត្រឹមត្រូវ គឺយើងអាចកាត់ផ្តាច់ ការរីករាលដាលនៃ ជម្ងឺកូវិដ១៩នេះបាន ហើយគ្មានឆ្លងចូលសហគមនយើងដែរ។

ទម្ទឹមនោះដែរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់ដែល ក្រសួងអប់រំ យុវជន និងកីឡី អាជ្ញាធរ ក៏ដូចជាសម្តេចតេជោហ៊ុន សែន បានអោយបើកដំណើការសាលារៀនឡើងវិញ ហើយអរគុណចំពោះការផ្តល់វ៉ាក់សាំងចាប់ជូនពួកគាត់ ដោយឥតគិតថ្ងៃផងដែរ ។

ជាមួយនោះដែរ សិស្សានុសិស្សបានឡើងពីការសិក្សាកន្លងមក ពួកគាត់បានសិក្សារតាមប្រព័ន្ធអនឡាយ គឺមានការពិបាកណាស់ ព្រោះវាមានការចំណាយច្រើនទៅលើអ៊ិនធឺណែត ជួនកាលអ៊ិនធឺណែតយឺត ធ្វើអោយពួកខ្ញុំពិបាក ក្នុងការស្តាប់ពន្យល់ពីលោកគ្រូ អ្នកគ្រូខ្លាំងណាស់ ។ តែបើពួកខ្ញុំបានមកចូលសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ គឺមានភាពងាយស្រួលជាងមុន ព្រោះបានស្តាប់ផ្ទាល់ នឹងស្តាប់ការពន្យល់បានល្អ ៕