រដ្ឋបាលស្រុកមង្គលបូរីប្រកាសអោយពលរដ្ឋរបណ្តោយស្ទឹងប្រុងប្រយ័ត្នខ្ពស៉ពីមហន្តរាយទឹកជំនន់

0

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលស្រុកមង្គលបូរីនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ សូមជម្រាបដល់បងប្អូនរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី សូមធ្វើការប្រុងប្រយ័ត្នខ្ពស់បំផុត ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងថ្ងៃទី២០ខែកញ្ញាថា៖ បងប្អូនរស់នៅបណ្តោយដងស្ទឹងមង្គលបូរីត្រូវប្រុងប្រយូត្ន ដោយសារថាសញ្ញាគ្រោះថ្នាក់នឹងមកដល់ បើភ្លៀងនៅបន្តបន្ទាប់។និងស្ថានភាពទឹកចេះតែហក់ឡើង ។ ដូចនេះសូម ត្រៀមលក្ខណៈសម្បត្តិ មធ្យោបាយដឹកជញ្ជូនទូក កាណូត អាវពោង និងរកទីទួលសុវត្ថិភាព ដើម្បីសង្រ្គោះអាយុជីវិតយើង។
នៅថ្ងៃទី២០ខែកញ្ញា នេះដែរ រដ្ឋបាលស្រុកក៏បានចេញប្រកាសព័ត៌មានមួយថា៖ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី មេត្តាជ្រាបថា ដោយពិនិត្យឃើញថាស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះនិងស្ថានភាពទឹកហូរធ្លាក់ពីខាងលើតាមបណ្តោយស្ទឹងមង្គលបូរីក្នុងភូមិស្រុកបវេលខេត្តបាត់ដំបងនិងទឹកហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើអោយកម្រឹតទឹកស្ទឹងមង្គលបូរីមានការហក់ឡើងខ្លាំងនិងអាចបង្កជាផលប៉ះពាល់ដល់អាយុជីវីតមនុស្សសត្វ ផ្ទះសម្បែងនិងផលដំណាំជាដើម ។
លិខិតបានបន្តថា ៖ ហេតុនេះ សូមបងប្អូន ពិសេសពលរដ្ឋរស់នៅបណ្តោយដងស្ទឹងសូមចូលរួមនិងយកចិត្តទុកដាក់ខ្ពស់និងអនុវត្តវិធានការ គឺត្រូវត្រៀមស្បៀងនិងថ្នាំសង្គូវ រៀបចំទុកដាក់ឯកសារសំខាន់អោយគង់វង្ស ត្រៀមមធ្យោបាយទុកដឹកជញ្ជូនឬជន្លៀស ប្រយ័ត្នក្មែង មនុស្សចាស់លេងទឹក ពេលទឹកជន់ឡើងត្រូវបិទចរន្តអគ្គីសនី និងត្រូវប្រយ័ត្នសត្វអសិរពិស៕ដោយ៖ឃិន គន្ធា