ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋ៧០គ្រួសារ នាំគ្នាផ្ទុះកាតវ៉ាទាំងព្រឹកក្នុងសាលាក្រុងប៉ោយប៉ែតតែម្តង ក្នុងគោលបំណងទាមទារយកដីរបស់ពួកគាត់ ដែលមានទំហំ២៧០ម៉ែត្រ ×៩០ម ដែលអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់បានលួចស៊ីញ៉េ ដីរបស់ពួកគាត់ទៅអោយឈ្មួញ បើទួសជាមានចំណារបស់ សម្តេចនាយករដ្ឋមន្ត្រី ចារប្រគល់ជូនពួកគាត់វិញ បែបណាក៏ដោយ ក៏អស់លោកមន្ត្រីជំនាញនិងអាជ្ញាធរ មិនអនុវត្តតាមដែរ ។
សូមបញ្ជាក់ដែលថា ករណីផ្ទុះកាតវ៉ានោះ គឺកើតមាននៅម៉ោង៨ ១០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នៅក្នុងបរិវេនសាលាក្រុងប៉ោយប៉ែតតែម្តង ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យសព្វថ្ងៃនេះ ស្របពេលដែលឈ្មួញជាថៅកែផ្សាររ៉ាថ្មី និងលោកឧកញ្ញ៉ាម្នាក់ឃុបឃិតគ្នា ជាមួយនិងអាជ្ញាធរមូលដ្ឋានខាងលើ បានលួចយកដីរបស់ពួកគាត់ទៅលក់យ៉ាងរំភើយអោយទៅឈ្មួញ កន្លងទៅបើទួសជាពួកគាត់ នាំគ្នាវ៉ាយ៉ាងណាក៏ដោយ ឈ្មួញទាំងនោះនាំគ្នាប្តឹងពួកគាត់ទៅតុលាការ ហើយឈានទៅចាប់តំណាងពួកគាត់យកទៅដាក់ក្នុងពន្ធាគា ដោយអយុត្តិធម៏ទៀតផង។
នៅកន្លែងការតវ៉ានោះ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ពួកគាត់មានចំនួន៧០គ្រួសារ បានរស់នៅលើដីកើតហេតុនោះ ជាង១០ឆ្នាំហើយ ជនរងគ្រោះបានលើកឡើងទៀតថា ដីដែលពួកគាត់រស់នៅសព្វថ្ងៃនេះ គឺមានចំងាយពីផ្លូវដែករហូតដល់២០ម៉ែត្រឯណោះ ដែលស្ថិតនៅក្នុងភូមិ ក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំពោះអាជ្ញាធរចោទពួកគាត់ថា បាននាំគ្នារំលោភលើផ្លូវរថយន្តភ្លើង ហើយបានឯកភាពគ្នាជាមួយនិងក្រុមឈ្មួញ ដេញពួកគាត់ចេញពីលំនៅដ្ឋានយ៉ាងព្រៃផ្សៃបំផុត រួចយកដីទៅលក់អោយឈ្មួញ
ម្នាក់ឈ្មោះ លីម៉ារី ភេទស្រី និងប្តីឈ្មោះ ទិត្យលេខ ជាជនជាតិចាម យកទៅធ្វើផ្សាររ៉ាថ្មីយ៉ាងរំភើយបំផុត ឯមួយផ្នែកទៀត គឺគេប្រគល់ទៅអោយលោកហង្ស ស៊ីផា ដែលជាឧកញ្ញ៉ាមានអំណាចសព្វថ្ងៃនេះ ពលរដ្ឋរងគ្រោះបានបន្តទៀតថា នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០០៤ ពួកគាត់បានដាក់ពាក្យបណ្តឹងជូនទៅ សម្តេចនាយករដ្ឋមន្ត្រីដើម្បីជួយអន្តរាគមន៏ ក្រោយមក សម្តេចក៏បានចារឯកភាពប្រគល់ដីនោះ មកអោយប្រជាពលរដ្ឋវិញ កាលពីថ្ងៃទី២ ខែធ្នូរ ឆ្នាំ២០០៤ តាមរយះលោកប្រាក់ សុខុម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីកាគណះរដ្ឋមន្ត្រី
ដែលបានសំរេចអោយ អស់លោកចៅហ្វាយស្រុក និងខេត្តធ្វើកាប្រគល់ដីនោះ ជូនទៅគ្រួសារ រងគ្រោះវិញដោយខានមិនបាន ក្រោយមកពុំមានកាអនុវត្តទៅតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលឡើយ ទើបធ្វើអោយពួកគាត់ផ្ទុះការតវ៉ាម្តងទៀតនៅក្នុងថ្ងៃនេះតែម្តង។ លោកងោ ម៉េងជ្រូង អភិបាលក្រុងប៉ោយប៉ែត បានចូលរួមប្រជុំជាមួយប្រជាពលរដ្ឋរងគ្រោះរួចហើយ ដែលលោកបានលើកឡើងថា រឿងរ៉ាវទាំងអស់នេះ លោកនិងយកទីដោះស្រាយជាមួយនិងចៅហ្វាយខេត្តនាពេលខាងមុខនេះ ហើយលោកសំណូមពរទៅពលរដ្ឋថា កុំនាំគ្នាធ្វើការតវ៉ាដោយប្រើ
អំពើហឹង្សា ណាមួយប៉ះពាល់ទៅដល់អាជ្ញាធរអោយសោះ ព្រោះវាខុសនិងផ្លូវច្បាប់ ដោយឡែក តំណាងប្រជាពលរដ្ឋជាច្រើន បានរំលឹកដល់ចៅហ្វាយក្រុងថា សម្តេចហ៊ុនសែន បានលើកឡើងរួចហើយ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤នៅវិមានសន្តិភាព ខណះដែលសម្តេចចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងអង្គសិក្ខាសាលាផ្សពផ្សាយយុត្តិសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀងអាហាររូបបត្ថម្ភ២០១៤ និង២០១៨ ដែលសម្តេចបានព្រមានធ្ងន់ៗទៅលើអស់លោក ចៅហ្វាយខេត្ត និងស្រុកក្រុង គឺធ្វើយ៉ាងណាត្រូវដោះស្រាយពលរដ្ឋរស់នៅពិតប្រាកដ អោយមានដីធ្លីធ្វើចំការ និងលំនៅដ្ឋានច្បាស់លាស់ដោយមិនត្រូវយក នយោបាយអ្នកឈ្នះបានដី អ្នកចាញ់បានលុយនោះទេ ៕