ខេត្តកំពង់ធំ: លោក ហុក មុន.នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង.សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្រុកតាំងគោក ប៉ុស្តិ៍រដ្ឋបាលឃុំស្រឡៅ សហគមន៍នេសាទដូនស្តើង និងសហព័ន្ធសហគមន៍នេសាទ បន្តសកម្មភាពរុះរើវះកាត់របាំងសាច់អួន និងស្បៃមុង នៅព្រឹកថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២១។
ឈានចូលរដូវបិទនេសាទ តាមសារាចរណែនាំ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មន្ទីរកសិកម្មខេត្តកំពង់ធំ.បានមមាញឹកនិងយកចិត្តទុកដាក់មកលើ ការថែរក្សាអភិរក្យមច្ឆាជាតិ ធ្វើការបិទនេសាទដើម្បីឲ្យត្រីបន្តការពងកូន។
សកម្មភាពនៃការបង្រ្កាបបទល្មើសនេសាទបានធ្វើឡើងនៅចំណុចត្រពាំងក្រចាប់ ត្រពាំងអាស្មាគ្រ.ព្រែកបុស្ស.ឃុំពាមបាង ស្រុកស្ទោង និងគោកត្របែក រោងសេះ ឃុំស្រឡៅ ស្រុកតាំងគោក ស្ទឹងកំបុត ទំនប់ដាច់ ត្រើយបង្កង ឃុំបារាយណ៍ ស្រុកបារាយណ៍ ទីតាំងខាងលើនេះ មានប្រជាកសិករ បានប្រើប្រាស់ឧបករណ៍នេសាទ ដែលត្រូវបានហាមឃាត់.ដែលជាបទល្មើសជលផល។
លទ្ធផលនៃការបង្រ្កាប បានចុះរុះរើ កាប់បំផ្លាញចោលវត្ថុតាង
មានរបាំងសាច់អួន និងស្បៃមុង ២០ របាំង ប្រវែង២០៤០ម៉ែត្រ
ឡុក ចំនួន០៩គ្រឿងលូ ចំនួន៣០ មាត់បង្គោល ចំនួន១៤៧០ដើមចាក់លែងត្រី ចំនួន៧២គគ្រសម្រាប់វត្ថុតាងត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផល។
លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ.បានឲ្យដឹងថា ចំពោះបទល្មើសនេសាទនៅក្នុងខេត្តកំពង់ធំ.មិនថារដូវបិទ ឬរដូវបើកនេសាទនោះទេ.គឺជម្រុញឲ្យរដ្ឋបាលជលផល ចុះបង្រ្កាប បទល្មើសនេសាទជាប្រចាំ.តែក្នុងនោះក៏តែងតែមានការខ្វះចន្លោះ ខ្លះដែរដោយសារមន្ត្រីមានគ្នាតិច
តែក្រុមការងារថ្នាក់កណ្តាល ដែលដឹកនាំដោយ ឯកឧត្តម ប្រតិភូ ក៏ដូចជាអធិការ
ចុះធ្វើការតាមបណ្តាខេត្តដែលនៅតំបន់ជុំវិញបឹងទន្លេសាប.។
លោកប្រធានមន្ទីរបានបញ្ជាក់ថាចំពោះការខ្វះចន្លោះនេះ និងខិតខំប្រឹងប្រែងធ្វើការជាបន្តបន្ទាប់ និងសូមអគុណច្រើនចំពោះបងប្អូនអ្នកសារព័ត៌មាន ដែលបានផ្តល់ព៏ត៌មាននិងទីតាំង លោកតែងតែឲ្យកម្លាំងចុះស្រាវជ្រាវចុះបង្រ្កាប ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ.ឯកឧត្តមសុខ. លូ. អភិបាលខេត្តកំពង់ធំ ឯកឧត្តម ពុំសុថា.ប្រតិភូទទួលបន្ទុករដ្ឋបាលជលផល ក៏តែងតែណែនាំចង្អុលបង្ហាញ ដល់កម្លាំងខាងក្រោមឲ្យធ្វើការងារបង្រ្កាបជាប្រចាំ តែក៏ចៀសមិនផុតនិងមានបទើ្មសដែរដោយសារប្រជាពលរដ្ឋគាត់រស់នៅលើទឹក តែក៏មិនបណ្តែបណ្តោយឲ្យកើតមានបទល្មើសរហូតនោះដែរ។
ដោយប៊ុនរដ្ឋា