ខេត្តបន្ទាយមានជ័យ៖ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានចុះធ្វើសកម្មភាពកាយបើកមុខទឹក ដើម្បីបញ្ជៀសការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៥ បន្តការងារថែទាំផ្លូវជាតិលេខ៥៩ និងលុបសំបុកមាន់ ស្នាមប្រេះស្រុត ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក្រុមការងារមន្ទីរ ចុះធ្វើការពិនិត្យ និងកាយបើកមុខទឹក ដើម្បីបញ្ជៀសការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្រុងប៉ោយប៉ែត។
ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានបន្តការងារថែទាំផ្លូវជាតិលេខ៥៩ ចន្លោះពីគម ០+០០០ ដល់ គម ៦+០០០ ដោយលុបសំបុកមាន់ ស្នាមប្រេះ ស្រុត ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
ឯកឧត្តម អ៊ុ រាត្រី បានជំរុញអោយក្រុមការងារខិតខំបំពេញការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីសំរួលដំណើរជួនបងប្អូនប្រជាពលរដ្ឋលើកគ្រប់ធធ្យោបាយធ្វើដំណើរនារដូវវស្សា៕







































