ថ្នាក់ដឹកនាំកងពលតូចអន្តរាគមន៍លេខ៨ ចូលរួមកាន់បិណ្ឌវេនទី១ ជាមួយប្រជាពលរដ្ឋចំនួន៤វត្ត ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ.!

ព្រះវិហារ៖ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន និងលោកជំទាវ អមដំណើរដោយថ្នាក់ដឹកនាំ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ បាននាំយកនូវបច្ច័យ នឹងគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃ នៅក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌវេនទី១ ជាមួយប្រជាពលរដ្ឋចំនួន៤វត្ត នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

១-វត្តជ័យរុក្ខារាម (ហៅវត្តថ្លាត)

_អង្ក ៥បេ, មីយើង ៨កេស, ទឹកសុទ្ធ ១០យួរ, ម៉ាស់ ៨០០ម៉ាស់, អាល់កុល ៣០លីត, ថវិកា ៥០ម៉ឺនរៀល។

២-វត្តអន្លង់វែង

_អង្ក ១១បេ, មីយើង ១៣កេស, ទឹកស្ទីងកាហ្វេ ៤កេស, ម៉ាស់ ៨០០ម៉ាស់, អាល់កុល ៣០លីត, ថវិកា ៨០ម៉ឺនរៀល។

៣-វត្តធម្មារាម (ហៅវត្តស្រះឈូក)

_អង្ក ៥បេ, មីយើងនិងមីតុតា ១២កេស, ទឹកក្រូចកូកា ២កេស, ស្ទីងកាហ្វេ ៤កេស, ទឹកសុទ្ធ ២យួរ, ម៉ាស់ ៨០០ម៉ាស់, អាល់កុល ៣០លីត, ថវិកា ៧០ម៉ឺនរៀល។

៤-វត្តគីរីសារវ័ន្តខេមរតេជោ (ហៅវត្តលេខ៨)

_អង្ក ៥បេ, មី ៥កេស, ទឹកសុទ្ធ ១០យួ, ថវិកា ៥០ម៉ឺនរៀល, ចែកជូនលោកយាយ លោកតា ចំនួន ១២៣នាក់ ក្នុងម្នាក់ថវិកា ចំនួន ១ម៉ឺនរៀល។

ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានលើកឡើងថា ចំពោះបច្ច័យដែលនាំមកវេរប្រគេនដល់ព្រះសង្ឃនៅថ្ងៃនេះ គឺមិនមែនជាបច្ច័យសម្រាប់តំកល់ទុកកសាងនោះទេ ប៉ុន្តែជាបច្ច័យសម្រាប់ចាត់ចែង ទៅលើការហូបចុកនៅក្នុងទីអារាមវត្តផ្ទាល់។ ជាមួយគ្នានោះឧត្តមសេនីយ៍ត្រី ក៏បានក្រើនរំលឹកទៅកាន់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួនជានិច្ច។

សូមបញ្ជាក់ផងដែរថា៖ កាលពីល្ងាចថ្ងៃទី២១នេះដែរ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន អមដំណើរដោយលោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងកងកម្លាំងក្រោមឱវាទ បានអញ្ជើញចូលជួបសួរសុខទុក្ខ និងបាននាំយកថវិកាសប្បុរសធម៌ ចំនួន២,២០០,០០០រៀល ឧបត្ថម្ភជួយដល់ឧត្តមសេនីយ៍ត្រី ហ៊ុំ សំអ៊ុល មេបញ្ជាការវរសេនាតូចលេខ៣៨១ ដែលកំពុងដេកសម្រាកព្យាបាលជំងឺ នៅនឹងលំនៅដ្ឋាន៕ សួនលីណា