ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចបិទខ្ទប់ និងកំណត់ភូមិសាស្ដ្រ ភូមិមហាផល ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ ជាតំបន់ក្រហម ជាបណ្ដោះអាសន្ន ក្នុងរយៈពេល ពីរសប្ដាហ៍ ចាប់ពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕