ខេត្តកំពង់ធំ៖ ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការង រួមទាំងនាយទាហាន និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានញ្ជើញកាន់បិណ្ឌវេនទី២ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនៅវត្តពាមមេត្រី ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជននិងដួងវិញ្ញាណក្ខន្ធអតីតយុទ្ធជនដែលបាន ពលីជីវិតដើម្បីជាតិនិងប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ តែងតែបានឯកភាពគ្នារៀបចំកម្មវិធីបុណ្យកាន់បិណ្ឌមួយវេន ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនៅ វត្តដែលមានការខ្វះខាតដើម្បីផ្គត់ផ្គង់ចង្ហាន់ និងប្រគេនបច្ច័យដល់ព្រះសង្ឃសម្រាប់កសាងសមិទ្ធផលនានា នៅ ក្នុងទីអារ៉ាមទុកជាសម្បត្តិ ក្នុងវិស័យព្រះពុទ្ធសាសនា ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងការ ការពារខ្លួនទប់ស្កាត់ការឆ្លងមេរោគកូវីដ -១៩ ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល ពិសេស វិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានម៉ត់ចត់បំផុតទោះបី យើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងរួចហើយក្តី ។
ក្នុងឱកាសសូត្រមន្ត រាប់បាត្របង្សុកូលប្រគេនចង្ហាន់នេះដែរ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ និងក្រុមគ្រួសារបានប្រគេនអង្ករចំនួន ២៥០គីឡូក្រាម.មីម៉ាម៉ាចំនួន១០កេស.ទឹកសុទ្ធវីតាល់ ចំនួន១០ កេស.ភេសជ្ជៈកំប៉ុង ចំនួន ៥កេស និងបច្ច័យមួយចំនួនទៀត សម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃត្រៀមទុក នៅក្រោយពេលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌព្រមទាំងបានឧបត្ថម្ភថវិកាមយចំនួនជូនតាជី យាយជី ក្នុង ពិធី នេះ ផងដែរ ។ដោយ ប៊ុន រដ្ឋា







































