ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តគិរីសុវណ្ណ (ហៅវត្តត្រងិល)

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ឯកឧត្ដម អុិត សុធា ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការតាមបណ្តាមន្ទីរស្ថាប៧នមួយចំនួន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តគិរីសុវណ្ណ (ហៅវត្តត្រងិល) ស្ថិតក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសកាន់បិណ្ឌវេនទី២នេះ ឯកឧត្តម អុិត សុធា ព្រមទាំងមន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃក្នុងវត្តវត្តគិរីសុវណ្ណ (ហៅវត្តត្រងិល) ក្នុងនោះរួមមាន អង្ករ២បេ ស្កស ១បេ ទឹកត្រី៣កេស ទឹកស៊ីអ៊ីវ៣កេស ទឹកសុទ្ធ ១០កេស ស្លាដក់១១ បច្ច័យប្រគេនព្រះសង្ឃចំនួន ១១អង្គ ក្នុង១អង្គ១០ម៉ឺន រៀល , បច្ច័យកសាង ២ លានរៀល, យាយជីតាជី ក្នុងម្នាក់ៗ២ម៉ឺនរៀល អាចារ្យ២នាក់បច្ច័យ៥០ម៉ឺនរៀល ឧបត្ថម្ភភ្លេងពិណពាទ្យ២០ម៉ឺនរៀល ។

ក្នុងពិធីនេះឯកឧត្ដម អុិត សុធា បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវមានការ ប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវី-ដ១៩ តាមការណែ នាំរបស់ក្រសួង សុខាភិបាល ក្នុងឱកាសនៃពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ មិនត្រូវមានការធ្វេស ប្រហែសឡើយ និងត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅ វិញទៅមកក្នុងការធ្វើដំណើរ ដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា។

ឯកឧត្តមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃនេះ គឺប្រារព្ធធ្វើឡើងដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅឱ្យមាតា បិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យ ទៅកើតក្នុងសុគតិភព ដែលប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ នឹងទទួលកុសលផលបុណ្យដែលកូន ចៅបានឧទ្ទិស ទៅឱ្យនោះ។

ព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការអា ចារ្យវត្ត ព្រមទាំងដូនជីតាជីនៅក្នុងវត្ត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រា លជ្រៅដល់ឯកឧត្តម អុិត សុធា និងមន្ត្រីរាជការនៅក្នុងខេត្តទាំងអស់ដែលបានអញ្ជើញមកចូលរូមក្នុងពិធីបុណ្យបិណ្ឌ២នេះ ដោយសូមគោរពជូនពរ សូមឲ្យជួបប្រទះតែសេចកក្តីសុខគ្រប់ប្រការ និងជោគជ័យគ្រប់ភារកិច្ច ៕