ខេត្តបន្ទាយមានជ័យ: ពលករប្រមាន៦៣នាក់សម្រេចចិត្តឆ្លងដែនខុសច្បាប់ ខណះពួកគាត់ គ្មានលុយទៅធ្វើប៉ាស្ព័រតំលៃជាង១០០ដុល្លា ហើយត្រូវកំលាំងនគបាលការពារព្រំដែនគោកវរៈសេនាតូចលេខ៨១៥ឃាត់ធ្វើការអប់រំណែនាំកាលពីថ្ងៃទី២០សីហា២០១៤នៅស្រុកម៉ាឡៃខេត្ត
បន្ទាយមានជ័យ។
កំលាំងនគបាលការពារព្រំដែនលេខគោកលេខ៨១៥បានប្រាប់ថា:ក្រោយពេលរាជរដ្ឋាភិបាលបានដាក់វិធានការនិងយកចិត្ តទុកដាក់ចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋដែលលួចទៅធ្វើចំណាក់ស្រុកខុសច្បាប់តាមរយះមេខ្យល់ហើយលោកប្រធានក្រុមប្រឹក្សាខេត្តនិងគណះអភិបាលខេត្តនិងស្នងការនគបាលខេត្តបានដាក់វិធានការទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់។
កំលាំងបានស្រាវជ្រាវបានឃាត់ពលករចំណាក់ស្រុកខុសច្បាប់នៅតាមបន្ទាត់ព្រំដែននៅប៉ុស្ដិ៍ដើមត្រសេកសហការនិងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំអូរស្រឡៅស្រុកម៉ាឡៃបានឃាត់ពលករចំណាក់ស្រុកខុសច្បាប់ចំនួន៦៣នាក់មានស្រី១៦នាក់និងកុមារ៦នាក់ ដើម្បីធ្វើការអប់រំណែនាំមិនអោយចាញ់បោកមេខ្យល់និងចំណាក់ស្រុកដោយខុសច្បាប់ទៀតឡើយ។
ពលករដែលចំណាក់ស្រុកខុសច្បាប់គឺមានមកពីខេត្តព្រៃវែង បន្ទាយមានជ័យ កំពង់ចាម ពោធិ៍សាត់ សៀមរាប កំពង់ធំ បាត់ដំបង និងកំពង់ឆ្នាំង។
ពលករចំណាក់ស្រុកខុសច្បាប់បានប្រាប់ថា:មូលហេតុដែលពួកគាត់ទៅដោយខុសច្បាប់នោះគឺបណ្តាលមកគ្មានលុយទៅធ្វើប៉ាស្ព័រតំលៃជាង១០០ដុល្លា មិនដូចដែលប្រមុខរាជរដ្ឋាភិបាលប្រកាស ឯណាទើបពួកគាត់សម្រេចទៅតាមរយះមេខ្យល់ក្នុងតំលៃ២០០០បាតប្រាក់ថៃ និងដោយលួចឆ្លងដែន ទៅដោយខ្លួនឯង៕