ថ្ងៃទី២៤ខែកញ្ញា ឆ្នំា២០២១លោក ស៊ុត សុវណ្ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ផាន់ យុត អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមពិធីចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងគ្រួសាររងផលប៉ះពាល់ពីជំងឺកូវីដ19 ចំនួន ២១៤គ្រួសារ (មកពីឃុំព្រែកមាន ១០៧គ្រួសារ និងឃុំ ស្រែសំបូរ ១០៧គ្រួសារ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់គ្នា និងបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់សុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតក្នុងគ្រួសារនិងនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីដំណើរការឡើងវិញនូវវិស័យអប់រំទេសចរណ៍និងសេដ្ឋកិច្ចជាតិយើង។
ក្នុងចំណោមបងប្អូនមកទាំងពីភូមិមានចំនួន២១៤គ្រួសារ
ទទួលអំណោយក្នុងមួយគ្រួសារទទួលបានអង្គរ ២៥kg, មី១កេស, ភួយ១, ត្រីខ១យួរ និងទឹកត្រី១យួរ។







































