បទល្មើស​ជលផល​នៅតែ​លូច​កើតមាន​នៅ​ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ​និង​ខេត្ត​បាត់ដំបង​

0

ខេត្ត​បន្ទាយមានជ័យ​: បទល្មើស​ជលផល​នៅតែ​លូច​កើតមាន​នៅ​ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ​និង​ខេត្ត​បាត់ដំបង​ដែល​មន្ត្រីជលផល ត្រូវ​បាន​បង្ក្រាប​កាល​ថ្ងៃទី​២០​សីហា​២០១៤​នៅ​ចំណុច​អូរ​ដំណាក់​ព្រះអង្គ​ស្ថិត​ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ​ន​និង​ខេត្ត​បាត់ដំបង​។​

       លោក ហ៊ី សេង​គ្រី នាយ​រដ្ឋបាល​ជលផល​មង្គល​បូរី​បាន​ប្រាប់ថា​:​បទល្មើស​ជលផល​នៅតែ​កើត​មាន​ទោះ​មាន​វិធានការ​ព្រោះ​បទល្មើស​នេះ​វា​ងាយស្រួល​សម្រាប់​ការ​លួចលាក់​ដាក់​បង្គប់ទឹក​ថ្ងៃ​ពេលយប់លើក​ផុតទឹ​ក​។​ទោះជា​យ៉ាងណា​ក៍​ដោយ​មន្ត្រី​ជំនាញ​នៅ​តែ​មាន​វិធានការ​ដូច​ភ្លៀងរលឹម​ដើម្បី​លុបបំបាត់​បទល្មើស​ជលផល​អោយអស់​។​
​លោក​បាន​បន្តថា​:​មន្ត្រី​ជំនាញ​ដែល​ដឹកនាំ​ដោយ​លោក មិត្ត សុខ​សុភ័ក្ត នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​បន្ទាយមានជ័យ មាន​សហគមន៍​ជលផល​និង​នគ​បាល​ប៉ុស្តិ៍​សំបួរ​ស្រុក​មង្គល​បូរី​ចុះបង្ក្រាប​នៅ​ចំណុច​អូរ​ដំណាក់​ព្រះអង្គរ​ស្ថិត​ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ​និង​ខេត្ត​បាត់ដំបង​។​
       លោក ហ៊ី សេង​គ្រី បាន​បន្តថា​:​បទល្មើស​បង្ក្រាប​បាន​មាន របាំង​រ៉ាវ​ប្រវែង​៣៥០​ម៉ែត្រ សាច់​មង​ប្រវែង​៣៥០​ម៉ែត្រ បង្គោល​៣៥​ដើម  ឡុក​ចាប់​ត្រី​១​គ្រឿង​លូ​ស្បៃ​មុង​១​មាត់​១.២​គុណ​១៥​ម៉ែត្រ​។​វត្ថុតាង​ត្រូវបាន​យក​មក​រក្សាទុក​នៅ​សង្កាត់​រដ្ឋបាល​ជលផល​មង្គល​បូរី​៕​

1 2 3 4