បុរស​ចំណាស់​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ទៅមុខ​លែងរួច ក៏​ឈប់​ដេក​នៅ​កណ្តាលផ្លូវ​

0

​ភ្នំពេញ ៖​មាន​ហេតុការណ៍​មួយ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ខណៈដែល​បុរស​ចំណាស់​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ទៅមុខ​លែងរួច ក៏​មក​ឈប់​នៅ​កណ្តាលផ្លូវ តែម្តង​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ៥០​នាទី យប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ ២០១៤​ចំណុច​មុខ​ផ្សារ​រាត្រី តាម​បណ្តោយ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​ ​

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-2138 បើកបរ​ដោយ​បុរស​ម្នាក់​អាយុ​ប្រហែល​៥០​ឆ្នាំ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុងស្ថានភាព​ស្រវឹង ជោកជាំ លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ បើករថយន្ត​ទៅមុខ​លែងរួច ក៏​ឈប់​នៅ​កណ្តាលផ្លូវ​ហើយ​ដេក​ក្នុង​រថយន្ត​តែម្តង​។​ ​

ភ្លាមៗ​នោះ សមត្ថកិច្ច​ក៏បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ព្យាយាម​ដាស់​បុរស​អ្នកបើកបរ​នោះ ឲ្យ​ភ្ញាក់ ព្រមទាំង​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​បុរស​ខាងលើ​ត្រលប់​ទៅផ្ទះ​វិញ​៕Image2 Image3