កំពង់ឆ្នាំងៈនៅរសៀលថ្ងៃសៅរ៍ ៤ រោច ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនិងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជា ធិបតីកិត្តិឧទ្ទិសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានិងជា ទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទិសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា
បាននាំយកបច្ច័យចំនួន១០លានរៀល
របស់សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនព្រះចៅអធិការវត្តចំនួន១០វត្តក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ក្នុងពិធីនេះមានការនិមន្តចូលរួមពីព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។
មានសង្ឃដីកាក្នងឱកាសនោះព្រះសិរីមង្គលមុនី ម៉ុច សៅលីបានពាំនាំនូវព្រះបន្ទូលរបស់សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា កន្លងមកសម្តេចតែងតែមានព្រះទ័យគិតគូរនឹករលឹកពីសុខ
ទុក្ខនិងព្រះសុខភាពព្រះសង្ឃគ្រប់អង្គនៅទូទាំងប្រទេសជាពិសេសជីវភាពព្រះសង្ឃនៅក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូដ១៩នេះ។
តាមរយះព្រះសិរីមង្គលមុនី ម៉ុច សៅលី សម្តេចក៏បានមានព្រះបន្ទូលផ្តាំផ្ញើដល់ព្រះចៅអធិការវត្តទាំង១០ ត្រូវផ្សព្វផ្សាយអោយព្រះសង្ឃក្នុវត្តបន្តប្រុងប្រយ័ត្នខ្ពស់ដោយធ្វើអនាម័យអោយបានជាប់ជាប្រចាំដើម្បីការពារកុំអោយឆ្លងមេរោគកូវី១៩និងមេរោគផ្សេងៗទៀតរួមគ្នាអនុវត្តនូវវិធានការរបស់អាជ្ញាធរ,ក្រសួងធម្មការនិងសាសនា,ក្រសួងសុខាភិបាល
ជាពិសេសអនុវត្តអោយបានជាប់ជាប្រចាំនូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំដើម្បីកាត់ផ្តាច់ការចម្លងជំងឺដ៏សាហាវនៅក្នុងព្រះក្នុងវត្តនិងសហគមន៍របស់យើង។
ក្នុងឱកាសនោះព្រះសិរីមង្គលមុនី ម៉ុច សៅលី បានមានសង្ឃដីកាបញ្ជាក់ថាៈបច្ច័យចំនួន១០លានរបស់សម្តេចសម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជាបានពីប្រគេនសម្តេចពីឯកឧត្ដមបណ្ឌិត ហុឺ វីរៈ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងលោកជំទាវ យី សុភា ។ សម្តេចបានអោយព្រះអង្គនាំយកប្រគេនដល់ព្រះចៅអធិការវត្តទាំង១០ក្នុងស្រុករលាប្អៀរមានៈវត្តព្រះវិហារហ្លួង ,វត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម,វត្តគិរីធម្មរាជ,វត្តធម្មរនតសោភា,វត្តបល្ល័ង្ក,វត្តនទីវន័ ហៅវត្តស្ទឹង,វត្តបល្ល័ង្ករង្សី ហៅវត្តក្រាំងលាវ,វត្តសុវណ្ណមុនី ហៅវត្តប្រស្និប,វត្តរតនមុនីសាគរ ហៅវត្តទឹកហូតនិងវត្តសុវណ្ណពោធិការាម ហៅវត្តភ្នំទាប ក្នុងមួយវត្តៗទទួលបានបច្ច័យ១លានរៀលសម្រាប់ជួយសម្រួលចង្ហាន់ព្រះសង្ឃវត្តក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ។
ព្រះចៅអធិការវត្តទាំង១០បានប្រគេនពរដល់ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចមានព្រះសុខភាពល្អព្រះជន្មយឺនយូរព្រះកាយពលមាំមួនដើម្បីដឹកនាំនិងអភិវឌ្ឍន៍វស័យព្រះពុទ្ធសាសនានៅកម្ពុជាកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀតនិងសូមប្រគេនពរដល់ឯកឧត្ដមបណ្ឌិត ហុឺ វីរៈ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងលោកជំទាវ យី សុភាព្រមទាំងក្រុមគ្រួសារ សូមមានសុខភាព ជន្មាយុយឺនយូរ ជួបនូវពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕






































