ខេត្តរតនគិរីៈ ទណ្ឌិតដាច់ខ្យល់ស្លាប់ខណៈដឹកដល់មន្ទីរពេទ្យបង្អែខេត្ត សង្ស័យមិនមានការយកចិត្តទុកដាក់ពីប្រធានពន្ធធនាគាភ្នំស្វាយ ខេត្តរតនគិរី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង៧និង៣០នាទីយប់ នៅមន្ទីរពេទ្យបង្អែកខេត្ត មានអ្នកទោសស្លាប់ ត្រូវគេដឹងថាមានឈ្មោះ គីម ស៊ុនហៅគីម ប៉ៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតនៅភូមិសំបុក ឃុំថ្មគ្រែ ស្រុកសំបូរខេត្តក្រចេះ បច្ចុប្បន្នរស់នៅភូមិទុយឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។
តាមការអោយបំភ្លឺដឹងពីស្ត្រីជាប្រពន្ធមានឈ្មោះ ខ្លោង ភឿង អាយុ៣៧ឆ្នាំ ជនជាតិទំពូន បានឲ្យដឹងគាត់បានរៀបការជាមួយប្តីរបស់គាត់ និងមានកូនចំនួន៥នាក់ ហើយមន្ត្រីប៉ូលិសចាប់ប្តីគាត់នេះគឺជាប់ចោទពីបទគំរាមគំហែងស្លាប់បងថ្លៃរស់ខ្លោង ផាន់ អាយុ៤០ ភេទប្រុស ជនជាតិទំពួន ហើយជាស្ត្រីជាប្រពន្ធបានបន្តថា ប្តីរបស់គាត់មានជម្ងឺប្រកាច់ជាញឹកញាប់។
ក្នុងករណីខាងលើនេះត្រូវបានមន្ត្រីយាមពន្ធនាគារបានអោយដឹងថា ជនជាប់ខាងលើបានបញ្ជូនចូលគុកនៅថ្ងៃទី១៥ ខែ៥ ឆ្នាំ២០១៤ ដោយជាប់ចោទពីបទគំរាមគំហែងធ្វើឃាត់មនុស្ស។ តាំងពីចូលពន្ធនាគាររយៈពេល៣ខែកន្លងមិនដែលមានជម្ងឺអ្វីទេ ទើបតែថ្ងៃសុក្រ សប្តាហ៍មុនមានជម្ងឺប្រកាច់នៅក្នុងគុក ហើយត្រូវបានប៉ូលិសយាមគុកបានបញ្ជូនអ្នកទោសដែលមានជម្ងឺមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ហើយបានស្លាប់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង៧និង៣០នាទីយប់នៅមន្ទីរពេទ្យបង្អែកខេត្តហើយជនជាប់ខាងលើមិនទាន់បានកាត់ទោសនៅឡើយទេ។
តាមការបំភ្លឺពីគ្រូពេទ្យបានអោយដឹងថាអ្នកទោសនេះមានជម្ងឺប្រកាច់ ហើយសន្លប់អត់ដឹងខ្លួន រហូតដល់ដាច់ខ្យល់ស្លាប់តែម្តង នៅក្នុងនោះដែលក៏មានមន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងតំណាងអយ្យការសាលាដំបូងខេត្តរតនគិរី បានទៅត្រួតពិនិត្យ និងធ្វើកោសលវិច្ច័យរួច មន្ត្រីប៉ូលិសបានអោយដឹងថាជនជាប់ខាងលើស្លាប់ដោយជម្ងឺប្រកាច់ពិតប្រាដកមែន គ្មានស្លាប់ដោយសារអ្វីផ្សេងទេ។ សពអ្នកទោសខាងលើប្រគល់អោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕



































