​បុរស់​ម្នាក់​បាន​ជួល​គ្រឿងចក្រ​ពិ​បុរស់​ម្នាក់ទៀត​ក្នុង​តំលៃ​៦២០០​ដុល្លា​រួ​គេចខ្លួនបាត់​ត្រូវ​ម្ចាស់​គ្រឿងចក្រ​ប្តឹង​បាប់​បញ្ជូនទៅ​តុលាការ​

0

​ ​ខេត្តបន្ទាយមានជ័យ​ -​នៅ​អំឡុង​ខែមិថុនា​ឆ្នាំ​២០១៣​ឈ្មោះ​អ៊ុក​ពិសិដ្ឋ​ហៅ​ពី​ន​អាយុ​៥២​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​សាគូ​ដួង​ច័ន្ទ អាយុ​៤៩​ឆ្នាំ​រស់នៅ​ភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក​ខេត្ត​បន្ទាយ​មា​ជ័យ បាន​ទៅ​ជួល​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ន័​រ​ពី​ឈ្មោះ ស៊ុន​ប៊ុន​ទាវ​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ក្នុង​តំលៃ​២៨០០​ដុល្លា​ដើម្បី​យកទៅ​ធ្វើ​អាជីវកម្ម​។​

-​លុះ​នៅ​ទី​៩​ខែសីហា​ឆ្នាំ​២០១៤​ឈ្មោះ​អ៊ុក​ពិ​សិ​ដ្ធ​បាន​ជួល​គ្រឿងចក្រ​អា​ប៊ុល​ចំនួន​១​គ្រឿង​ទៀត​ពី​ស៊ុន​ប៊ុន​ទាវ​ហើយ​បាន​យក​គ្រឿងចក្រ​នេះ​ទៅ​បញ្ចាំ​នៅ​ខេត្តកំពង់ធំ​ក្នុង​តំលៃ​១៧០០​ដុល្លា​ហើយ​បាន​គេចខ្លួនបាត់​។​សរុប​ទឹកប្រាក់​ដែល​ជំពាក់​ឈ្មោះ​ស៊ុន​ប៊ុន​ទាវ​ទាំង​ថ្លៃឈ្នួល​ថ្លៃ​លោះ​គ្រឿងចក្រ​មកវិញ​ចំនួន​៦២០០​ដុល្លា​។

ដោយសារ​ឈ្មោះ​អ៊ុក​ពិសិដ្ឋ​បានមក​ស្នាក់​បណ្តោះអាសន្ន​និងរ​កសី​ុ​នៅ​ភូមិ​ចំកា​គរ​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​ទើប​លោក​ស៊ុន​ប៊ុន​ទាវ​បានដាក់​ពា​ក្រ​បណ្តឹង​ចូល​ការិយាល័យ​ជំនាញ​របស់​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឲ្យ​ជួយ​អន្តរា​គម​ន៏​លុះ​នៅ​ថ្ងៃទី​១៩​ខែសីហា​ា​ឆ្នាំ​២០១៤​កំលាំង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​អ៊ុក​ពិសិដ្ឋ​មកកាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើកា​សាកសួរ​។​

​អ៊ុក​ពិសិដ្ឋ​បាន​សារភាព​នៅមុខ​អាវុធហត្ថ​ថា រូបគេ​ពិតជា​បាន​ជំពាក់​ប្រាក់​ថ្លៃឈ្នួល​គ្រឿងចក្រ​និង​បាន​យក​អា​ប៊ុល​របស់​ស៊ុន​ប៊ុន​ទាវ​ទៅ​បញ្ចាំ​នៅ​ខេត្តកំពង់ធំ​ពិតប្រាកដ​មែន សរុប​ទឹកប្រាក់​ចំនួន​៦២០០​ដុល្លា​។​ ​ជ​នស​ង្ស៏​យ​នេះ​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាកា​ខេត្តបន្ទាយមានជ័យ​ជ​ដើម្បី​ចាត់ការ​តាមច្បាប់ ៕