ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចប្រកាសបិទខ្ទប់ ផ្សារកំពង់ប្រណាក ស្ថិតក្នុងភូមិសាស្ដ្រភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាលើកទី២ ដែលការបិទខ្ទប់នោះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី២៩កញ្ញាឆ្នាំ២០២១តទៅ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ការសម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាកជាលើកទី២នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី (Delta)។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ត្រូវបន្តអនុវត្តវិធានការ ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទាំងអស់គ្នាចៀសផុតពីជំងឺកូវីដ-១៩ ៕ ដោយ៖ឡុង សំបូរ