​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន ចុះ​បង្ក្រាប់​បទល្មើស​ដឹក​ឈើ​តាម​រថយន្ដ​តា​កូម៉ា​

0

​កំពង់ធំ​=​កំលាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន ចុះបង្ក្រាប​ជនល្មើស​ដឹកឈើ​ប្រណឹត​ដោយ​រថយន្ដតា​កូម៉ា មួយគ្រឿង ដឹកនាំ​កំលាំង​ដោយ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​ខេត្ត​កំពង់ធំ កាលពី​រសៀល​ថ្ងៃ​ទី​២១​ខែ​សីហា ឆ្នាំ​២០១៤​។​

លោក​សាយ ណូ​រ៉ា​បាន​ប្រាប់អោយថា​លោក​បាន​ទទួល​ពត័មាន​ពី​ប្រជាពលរដ្ន​ថា​មាន​រថយន្ដ តា​កូម៉ា​មួយ​គ្រឿង​ពណ៍​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2Y 3194 ដឹកឈើ​ធ្ន​ង​ពេញ​មួយ​រថយន្ដ កំពុងតែ​ធ្វើ​ដំណើរ​ចេញពីរ​ខេត្ត​ព្រះវិហា ឆ្លងកាត់​ខេត្ត​កំពង់ធំ ឆ្ពោះទៅ​ខេត្ត​កំពង់ចាម ភ្លាម​នោះ​លោក​បាន​បញ្ជា​អោយ​កងកំលាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​ឃុំ​បាល័​ង្គ ចុះ​ស្ទាក់​ចាប់បាន​នៅ​ចំនុច​ទល់មុខ ទីស្នាក់ការ​កង​រាជ​អាវុធ​ឃុំ​បាល័​ង្គ​ផ្ទាល់​តែម្ដង ក្រោយ​ពី​ឃាត់​បាន​ឃើញ​ថា​មាន​វត្ថុ​តាំង​ឈើ​ធ្នង់​មែន ក្នុងនោះ​មាន​មនុស្ស​៣​នាក់ តែ​ម្នាក់​ត្រូ​បានរ​ត់​រួច  ឯ​២​នាក់​ទៀត​ជា​ឪពុក​និង​កូន ម្ចាស់​ឈើ​មាន​ឈ្មោះ​ម៉ៅ សុខ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ សែន​រុងរឿង ឃុំ​ជាំ​សាន ខេត្ត​ព្រះវិហារ បន្ទាប់មក​ក៏​បញ្ចូនទៅ​រក្សាទុក នៅ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​ស្ទោង ដើម្បី​ធ្វើការ​វាស់វែង​មាន​ឈើ  ចំនួន​០,៩២​ម៉ែត្រ​គីប ឯ​ជនល្មើស​ឃាត​ខ្លួន​បណ្ដោះអាសន្ន ដើម្បី​ផា​កពិន៍​យ រួច​បញ្ចូនទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​រដ្ន​បាល​ព្រៃឈើ​៕​

1